( ភ្នំពេញ ) ៖ លោកស្រី ភឿង ស កុ ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងថា ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ពុំមាន សមត្ថកិច្ច អនុញ្ញាត ជូន គណៈប្រតិភូ អ្នកសារព័ត៌មាន អន្តរជាតិ ចូល ទស្សនា តំបន់ រមណីយដ្ឋាន អង្គរ បានឡើយ ។ ប៉ុន្តែ អ្នកសារព័ត៌មានអន្តរជាតិ ប្រមាណជា៥០០នាក់ មកពីទូទាំងពិភពលោក នឹងទៅទស្សនាសារមន្ទីរ សន្តិភាពសកម្មភាពមីន នៅខេត្តសៀមរាប ។
លោកស្រី ភឿង ស កុ ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បាន ជម្រាបជូនលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មានយ៉ាងដូច្នេះ តប នឹង លិខិត របស់ ក្រសួង ព័ត៌មាន ចុះ ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៩ ដែល លោករដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានស្នើ សុំ នាំ អ្នកកាសែត អន្តរជាតិ ប្រមាណ ៥០០ នាក់ ចូល ទស្សនា រមណីយដ្ឋាន អង្គរ ដោយ ឥត បង់ថ្លៃ នៅ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ ។
ក៏ប៉ុន្តែ សំណើ នេះ ត្រូវបាន ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បដិសេធ ដោយ អះអាងថា មិនមែនជាសមត្ថកិច្ចរបស់ខ្លួនឡើយ ។ ដូច្នេះហើយបានជាក្រសួងព័ត៌មានរៀបចំបង្វែរឲ្យអ្នកកាសែតបរទេសទាំងនោះ ទៅទស្សនាសារមន្ទីរមីនរបស់ស៊ីម៉ាកនៅខេត្តសៀមរាបនោះជំនួសវិញ ។ ក្នុងនោះក្រសួងព័ត៌មានមានបំណងចង់ឲ្យអ្នកកាសែតបរទេសទាំងនោះយល់ដឹងពីវប្បធម៌ថ្លៃថ្នូរនិងដ៏ខ្ពង់ខ្ពស់របស់កម្ពុជា ក៏បានរៀបចំលិខិតមួយស្នើសុំទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីនាំអ្នកកាសែត៥០០ នាក់ នោះទៅមើលអង្គរវត្ត ។ ផ្ទុយទៅវិញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមិនបានសម្រេចតាម ការស្នើសុំនេះទេ ។
អ្នកសារព័ត៌មានអន្តរជាតិ ប្រមាណជា៥០០នាក់ មកពីទូទាំងពិភពលោក នឹងទៅទស្សនាសារមន្ទីរ សន្តិភាពសកម្មភាពមីន នៅខេត្តសៀមរាប ស្របពេលក្រសួងព័ត៌មានរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីឆ្នាំ២០១៩ នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៩ ។
យោងតាមលិខិតសំណើ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានផ្ញើទៅកាន់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រសួងព័ត៌មាននឹងរៀបចំ សន្និសីទកំពូលសារព័ត៌មានអាស៊ីឆ្នាំ២០១៩ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដោយមានអ្នកសារព័ត៌មាន ប្រមាណ៥០០នាក់ មកពីទូទាំងពិភពលោក។
លិខិតបានលើកឡើងថា ក្នុងឱកាសស្នាក់នៅក្នុងខេត្តសៀមរាប ក្រសួងព័ត៌មានសូមស្នើសុំការអនុញ្ញាត ឲ្យគណៈប្រតិភូចំនួន៥០០នាក់ បានចូលរួមទស្ស នៅសារមន្ទីរសន្និភាព សកម្មភាពមីន នៅខេត្តសៀមរាប ដើម្បីសិក្សាស្វែងយល់ អំពីសកម្មភាពមីននៅកម្ពុជា សំរាប់យកទៅផ្សព្វផ្សាយ នៅលើពិភពលោក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង១៤។
ជាមួយគ្នានោះដែរ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងអំណរគុណ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលរៀបចំគម្រោង ឲ្យអ្នកសារព័ត៌មានអន្តរជាតិ ចូលរួមទស្សនានៅសារមន្ទីរ ដ៏ប្រវត្តិសាស្ត្រ ៕ ដោយ ៖ កូឡាប