Thursday, February 9, 2023

ហេតុ​អ្វី​យន្តហោះ “​អ​វសា​ន្ត​ពិភពលោក​” របស់​អាមេរិក​បាន​ធ្វើ​ការហោះហើរ​ព្រមៗ​គ្នា​?

spot_img

​យន្តហោះ​ប្រភេទ E-6B ដែល​មាន​តែ​៤​គ្រឿង របស់​យោធា​អាមេរិក បច្ចុប្បន្ន​បាន​ហោះហើរ ហើយ​កំពុង​ស្ថិតនៅ​លំហ​អាកាស ជា​ហេតុ​បង្ក​ឡើង​នូវ​កង្វល់​ថា សង្គ្រាម​នឹង​ផ្ទុះឡើង​។​

​កាសែត Daily Star ដែល​ដកស្រង់​ព័ត៌មាន​ពី​គេហទំព័រ​ជំនាញ​ឃ្លាំ​មើល​គមនាគមន៍​លើ​អកា​ស​ឲ្យដឹងថា បណ្តា​យន្តហោះ​ដែល​ត្រូវបាន​ផ្តល់​រហស្សនាម “​ថ្ងៃ​អ​វសា​ន្ត​ពិភពលោក​” កំពុង​ស្ថិត​លើ​លំហ​អាកាស​សមុទ្រ​បែក​ខាងកើត​ប្រទេស​អាមេរិក​។

​បណ្តា​យន្តហោះ​ដែល​ពោរពេញ​ដោយ​អនុភាព​ខាងលើ គឺ​ជាម​ជ​ជ្ឈ​មណ្ឌល​លើ​អាកាស អាច​ប្រើ​ក្នុងករណី​មាន​សង្គ្រាម​នុយក្លេអ៊ែរ​។ វា​បាន​បាញ់​អាវុធ​នុយក្លេអ៊ែរ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​។​

​យន្តហោះ​ទាំងអស់នោះ បាន​ហោះហើរ​ប៉ុន្មាន​ម៉ោង​ក្រោយពេល​ដែល​ប្រធានាធិបតី​អាមេរិក Donald Trump ចេញ​បទបញ្ជា​សំណូមពរ​ឲ្យ​ពលទាហាន​ត្រៀមខ្លួន​ជា​សម្រេច​សម្រាប់​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​។​

​បច្ចុប្បន្ន​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ពី​គោលបំណង​ក៏ដូចជា​គោលដៅ​ចុងក្រោយ​របស់​យន្តហោះ​E-6B ប៉ុន្តែ​វា​ជា​ប្រភេទ​យន្តហោះ ដែល​ត្រូវបាន​ផលិត​ឡើង​សម្រាប់​កំណត់​គោលដៅ​របស់​បច្ចាមិត្ត​ដែល​ប៉ុនប៉ង​វាយលុក​។​

​បណ្តា​យន្តហោះ E-6B ត្រូវ​បាន​កែច្នៃ​ពី​យន្តហោះ Boing ហើយ​មាន​តម្លៃ ១៤១,៧​លាន​ដុល្លារ​អាមេរិក​។ គេ​បាន​ដឹងថា យន្តហោះ​ទាំងនេះ ត្រូវបាន​ទទួល​ការហ្វឹកហ្វឺន​ដើម្បី​បំពេញ​បេសកម្ម​សម្ងាត់​បំផុត​របស់​ក្រសួង​ការពារជាតិ​អាមេរិក​៕ សូ​យ​ន​

 

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២