Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Rhona Smith ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖ លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី 30 ខែមេសា​នេះ​បាន​ថ្លែង​សារ​​ជូន​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ថា លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​ព្រឹក នៅ​ទីស្តីការក្រសួង​យិ​ត្តិ​ធម៌​។​

​បើតាម​លោក​ជិន​ម៉ា​លីន​បាន​បន្ថែមថា​ក្រសួងយុត្តិធម៌​នឹង​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​រវាង​លោក​អង្គ​វង្ស​វ​ឌ្ឍ​នា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​និង​លោកស្រី​រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្រោម​សំណើសុំ​បំពេញ​ទស្សនកិច្ច​លើក​ទី 7 របស់លោក​ស្រី​នៅ​កម្ពុជា​៕​ ដោយ​៖​កូ​ឡាប​

×