Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅតែ​វែក​រក​មុខ​ឈ្មួញ និង​កម្មករ​អូស​រទេះ ដែល​បង្កប់​ផាវ​គ្រាប់បែក​រាប់រយ​គីឡូក្រាម

spot_img

​បន្ទាយមានជ័យ ៖ មកទល់​ល្ងាច​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​នៅ​តែ​រក​មុខ​ឈ្មួញ និង​កម្មករ​អូស​រទេះ ដែល​បង្កប់​ផាវ​គ្រាប់បែក​រាប់រយ​គីឡូក្រាម ក្នុង​រទេះដឹក​វ៉ាន់​ពី​ប្រទេស​ថៃ​មក​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​ត​នោះ​។

​សមត្ថកិច្ច​កងរាជអាវុធហត្ថ នគរបាល​និង​គយ ថ្លែងថា ៖ ពួកគេ​បាន​កំណត់​មុខសញ្ញា​បាន តែ​នៅ​មិន​អាច​ទាន់​ចាប់ខ្លួន​ឈ្មួញ និង​កម្មករ​អុស​រទេះ​ដែល​មាន​បញ្ហា​នោះ​បាន ។ មន្ត្រី​ក៏​រអៀសខ្លួន​នៅពេល​សារព័ត៌មាន​ជជីក​សួរ​ពី​សមត្ថភាព​ពួកគេ​ក្នុង​ដែន​សមត្ថកិច្ច​។

​សូម​រំលឹក​ថា កាលពី​ម៉ោង​៩ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី ២២ ខែ​ធ្នូ ឆ្នាំ​២០១៧ មន្ត្រី​គយ​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែ​ត​ដកហូត​ផាវ​ប្រភេទ​គ្រាប់បែក ដែល​អាជ្ញាធរ​បាន​ហាមឃាត់ រួម​និង​កាំជ្រួច​ដុត​បាន​ជា​ច្រើន​រយ​គី​ទ្បូ​ក្រាម​។ ឱកាស​នោះ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចំនួន ដឹកនាំ​ដោយ​លោក​អនុ​សេនីយ៍​ចាន់ រដ្ឋា មេបញ្ជាការ​ស្តីទី​ក្រុង​ប៉ោយ​ប៉ែត បាន​ទទួល​វត្ថុតាង (​ផាវ​គ្រាប់បែក និង​កាំជ្រួច​) ពី​លោក អ៊ី ឃីម ប្រធាន​ទីលាន​ត្រួតពិនិត្យរទេះ​ដឹកទំនិ​ញ ការិយាល័យ​គយ​រដ្ឋាក​រ​ក្រុង​ប៉ោយប៉ែត មាន​ទីតាំង​ស្ថិតនៅ​ចំនុច​ផ្សារ​មង្គល ភូមិ​/​សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​វត្ថុតាង​រួមមាន ៖ ផាវ​គ្រាប់បែក​ចំនួន ៥​កេស ស្មើនឹង ១៧៥​គីឡូក្រាម​។ ផាវ​កាំជ្រួច​ចំនួន ០២​កេស ស្មើនឹង ៥៦​គីឡូក្រាម​។ សរុប​ចំនួន ២៣១​គីឡូក្រាម​។ ផាវ​និង​កាំ​ជ្រួច ត្រូវបាន​ឈ្មួញ​រកស៊ី​បង្កប់​តាម​រទេះអូស ដឹក​ទំនិញ​ពី​ផ្សារ​រុងក្លឿ ស្រុក​អារញ្ញ ប្រទេស​ថៃ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​មាន​ការសង្ស័យ​កម្លាំងគ​យក៏​ត្រួតពិនិត្យ​រទេះ​រកឃើញ​។ ករណីនេះ ម្ចាស់​រទេះ និង​ម្ចាស់​ទំនិញ​ផាវ​បាន​រត់គេចខ្លួន​បាត់​។

​បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​នាំយក​ផាវ​ទាំងនេះ​មក​រក្សាទុក​នៅ​ទី​បញ្ជា​ដ្ឋា​ន​ខេត្ត​បន្ទាយមានជ័យ ដើម្បី​រៀបចំ​បន្ត​និតិ​វី​ធី និង​បន្ត​ការស្រាវជ្រាវ​។ សូម​រំលឹក​ថា កាលពី​ខែ​សីហា​ឆ្នាំ​២០១៧ មាន​ករណី​ផ្ទុះ​ផាវ​គ្រាប់​នេះ ខណ​:​គេ​ផ្ទុក​ក្នុង​រថយន្ត​នី​សាន់​១​គ្រឿង បង្ក​ខូចខាត និង​ស្លាប់​មនុស្ស​៣​នាក់ ហើយ​ខ្ទេច​សាកសព ហើយ​ករណី​ផ្ទុះ​គ្រោះថ្នាក់​ពី​ផាវ​គ្រាប់បែក ក៏​ធ្លាប់​មាន​ជា​ហូរហែរ​។​ហេតុនេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​សម្រេច​ហាមឃាត់​ទាំងស្រុង​ការ​នាំចូល ប្រើប្រាស់​ផាវ​ប្រភេទ​នេះ​៕ ដោយ ៖ បន្ទាយ​

spot_img
×