Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងភ្នំពេញ​សហការ​ជាមួយ​ទីក្រុង​ប៉ារីស ​លើក​ពីប្លង់​អភិវឌ្ឍន៍​​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​

ភ្នំពេញ​ ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ទីក្រុង​ប៉ារីស​បាន​បើក​សិក្ខាសាលា​បច្ចេកទេស ស្តី​ពី​ប្លង់​អភិវឌ្ឍន៍​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ និង គម្រោង​សិក្សា​កែលម្អ​តីរវិថី​ព្រះស៊ីសុវត្ថិ​ឲ្យបាន​ល្អ​ប្រសើរ ទៅតាម​កំណើន​ប្រជាសាស្ត្រ​របស់​ប្រជាជន​ទីក្រុង បង្ក​លក្ខណៈ​ឲ្យ​ពួក​គាត់​រស់នៅ​តាមបែ​ប​ស៊ីវិល័យ នៃ​ទីក្រុង​វៃ​ឆ្លាត​។​

​សិក្ខាសាលា​ដែល​បាន​បើក​ធ្វើ​នា​ព្រឹក​ថ្ងៃ​ទី​៣០​មេសា​នេះ មាន​ការអញ្ជើញ ចូលរួម​ពី​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ស្រី​អេ​ឡូឌី គូ​យ​កា តំណាង​ទីក្រុង​ប៉ារីស​។​

សិក្ខាសាលា​នេះ​ក្រោម​កិច្ចសហការ ទ្វេភាគី​លើ​វិស័យ​នគរូបនីយកម្ម​ក្នុងន័យ​ជំរុញ​ការគិតគូរ​អំពី​បញ្ហា​លំហ​សាធារណៈ អនាម័យ បរិស្ថាន​និង​សោភ័ណភាព​ទីក្រុង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោល​ការ នគ​រូប​នី​យ​បញ្ញតិ្ត និង​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​រាជធានី​ភ្នំពេញ​។​

លោក ឃួ​ង ស្រេង បាន​ថ្លែងថា​៖ ការសិក្សា​បច្ចេកទេស​នេះ​គឺ​ធ្វើ​ឡើង​បន្ត​ពី​ការសិក្សា​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើឡើង​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ​។ សិក្ខាសាលា​នេះ ក្នុង​គោលបំណង​រក​ធាតុ​ចូល ការចូលរួម​ផ្ដល់​មតិ​យោបល់ បទពិសោធន៍ បំពេញបន្ថែម​ផ្នែក​បច្ចេកទេស និង​គោល​ការ​ណ៍​ច្បាប់​ដែល​ត្រូវ​លើកយក​មក​ពិភាក្សា​។​

​លោក​ឃួង ស្រេង បន្តថា​៖ ការពិភាក្សា​ធ្វើ​ឡើង​លើ​២​ចំណុច​គឺ​៖ ពិភាក្សា​ទៅលើ​ការកែលម្អ ដង​តីរវិថី​ព្រះស៊ីសុវត្ថិ ដែល​ក្នុង​ផ្នែក​នេះ​យើង​នឹង​ពិនិត្យ​ពិភាក្សា​លើ​ទិដ្ឋភាព​លំហូរ​ចរាច​រណ៍ ការសិក្សា​រៀបចំ​ឲ្យមាន​ការតភ្ជាប់​លំហរ​បៃតង នៅ​តាម​ដង​ទន្លេសាប​។ ពិភាក្សា​លើ​ការធ្វើ​សមាហរកម្ម​គម្រោង​​អភិវឌ្ឍន៍​នៅ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​ដែល ក្នុង​ផ្នែក​នេះ​យើង​ក៏​នឹង​ពិនិត្យ​ពិភាក្សា​ទៅលើ​ទិដ្ឋភាព នៃ​ការសិក្សា​រៀបចំ​​ឲ្យមាន​ចរន្តត​ភ្ជាប់​រវាង​បណ្តាញផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​​គម្រោង​អភិវឌ្ឍន៍​នានា ដែល​នឹង​កើត​មាន​នា​ពេលអនាគត បន្ស៊ី​គ្នា​ទៅ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ស្រាប់ និង​សិក្សា​រៀបចំ​ឲ្យមាន​ការតភ្ជាប់រ​វាងលំហ​បៃតង និង​បណ្តាញ​ការពារ​ទឹកជំនន់​រវាង​តំបន់​ភាគខាងត្បូង និង​តំបន់​ជុំវិញ​។ ធាតុ​ចូល​ទាំងឡាយ​ដែល​ទទួលបាន​តាមរយៈ​អង្គសិក្ខាសាលា​ក្នុង​ពេល​នេះ នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ត្រីវិស័យ​សំរាប់​តម្រង់ទិស និង​បំពេញ​បន្ថែម​ចំណុច​ខ្វះខាត​ដើម្បី​ឲ្យ​ការ​សិក្សា​ប្លង់​អភិវឌ្ឍន៏​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ និង​គំរោង​សិក្សា​កែលម្អ តីរវិថី​ព្រះ​ស៊ី​សុ​វត្ថ​ឱ្យ កាន់តែ​មាន​សុក្រឹត្យភាព គ្រប់​ជ្រុងជ្រោយ​និង​មាន​ស​និទាន​ភាព​ក្នុង​ការអនុវត្ត​ ៕​ ​ដោយ​ ៖​ កូឡាប

×