Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅ កញ្ញា ស៉ិ​ន ចាន់​ពៅ​រ៉ូ​ហ្សេ​ត អតីត​ចៅសង្កាត់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​អតីត​បក្ស​នេះ​ចំនួន​២​រូប​ផ្សេងទៀត ឱ្យចូល​ទៅកាន់​តុលាការខេត្ត​បាត់ដំបង

​បាត់ដំបង ​៖ ​សាលាដំបូង​ខេត្តបាត់ដំបង បានចេញ​ដីកា​កោះហៅ កញ្ញា ស៉ិ​ន ចាន់​ពៅ​រ៉ូ​ហ្សេ​ត អតីត​ចៅសង្កាត់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​អតីត​បក្ស​នេះ​ចំនួន​២​រូប​ផ្សេងទៀត ឱ្យចូល​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ ដើម្បី​សាកសួរ​ចំពោះ​ករណី​ប្រឆាំងនឹង​សាលដីកា​តុលាការ​កំពូល​។

​យោងតាម​ដីកាកោះ​របស់លោក គឺ ប៊ុណ្ណា​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នោះ រួមមាន កញ្ញា ស៉ិ​ន ចាន់​ពៅ​រ៉ូ​ហ្សេ​ត​, លោក ឃួន ចំរើន និង​លោក ម៉ក់ រ៉ា​។ ដីកា​តុលាការ​ខេត្ត​បាត់ដំបង កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ខែ​ក្រោយនេះ សង្ស័យថា បំពាន​លើ​សាលដីកា​តុ លា​ការ​កំពូល ដែល​ហា ម​សិទ្ធិ​ធ្វើ​នយោបាយ​។ សាមីខ្លួន​ត្រូវ​ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង អគារ «​គ​» ជាន់​ទី​១ ឱ្យទាន់​ពេលវេលា ហើយ​ត្រូវយក​ឯកសារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ទៅជា​មួយ​ផងដែរ​។​

​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានប្រកាស​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាម​មន្ត្រី​បក្ស​នេះ​១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ។​

តាម​ដីកាកោះ ចុះ​ថ្ងៃទី​២៤ ខែមេសា​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក គី ប៉ុណ្ណា​រ៉ា បង្គាប់​ឲ្យ​កញ្ញា រ៉ូ​ហ្សិត បង្ហាញខ្លួន​នៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា​។​

​តំណាង​អយ្យការ​បញ្ជាក់​ក្នុង​ដីកា​នោះ​ថា ការកោះហៅ​នេះ ដើម្បី​សាកសួរ​ពី​ដំណើររឿង «​ប្រឆាំងនឹង​សាលដីកា​តុលាការ​កំពូល​ចុះ​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧»​។​

​អ្នកយកព័ត៌មាន​មិនទាន់​អាចទាក់ទង អតីត​ចៅសង្កាត់​អូ​ចារ មកពី​បក្សប្រឆាំង​នេះ​បានទេ ។ ប៉ុន្តែ ស្ត្រី​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ថា ចាប់ពី​ថ្ងៃ​ដែល​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក គាត់​ថា មិនដែល​ធ្វើ​សកម្មភាព​នយោបាយ​ណាមួយ​ទេ ហើយ​ថា គាត់​ក៏​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​១១៨​នាក់ ដែល​សាលដីការ​តុលាការ​កំពូល​ហាម​ធ្វើ​នយោបាយ​ដែរ​។​

​កញ្ញា រ៉ូ​ហ្សេ​ត សរសេរថា​៖ « ខ្ញុំ​មិន​ត្រូវបាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ តែ​ក៏​មិន​ធ្វើ​នយោបាយ​អី​ដែរ ព្រោះ​គណបក្ស​មិនទាន់​មកវិញ ដូចដែល​ធ្លាប់​ប្រកាស​។ ខ្ញុំ​មិនដែល​ជួបជុំ​ពលរដ្ឋ​ថ្លែង​សារ​នយោបាយ​ម្តងណា​ឡើយ​ចាប់តាំងពី​គណបក្ស​ត្រូវ​រំលាយ​»៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×