ខណៈពេលក្រោយសម្រាលកូនជាលើកដំបូងក្នុងជីវិតស្ត្រីជាម្តាយ វ័យ45ឆ្នាំរូបនេះ ពិតជាស្រឡាំងកាំង ហើយសួរវេជ្ជបណ្ឌិតថា តើកូនរបស់ខ្ញុំមានការភ័ន្តច្រឡំដែរឬទេ ។ ព្រោះតែពណ៌សម្បុរស្បែកធ្វើឲ្យអ្នកដទៃពុំជឿថាជាកូន។
មិនខុសពីម្តាយដទៃៗទៀតឡើយ មុនពេលសម្រាលកូន Sophia Blake សង្ឃឹមថា ទារិកាឈ្មោះ Tiara មានលក្ខណៈស្រដៀងនឹងខ្លួន។ ឪពុករបស់ទារិការនេះលោក Christopher Perkins អាយុ៦០ឆ្នាំ ជាបុរសស្បែកសម្នាក់ ហើយប្តីប្រពន្ធទាំង២គិតថា កូនស្រីរបស់ខ្លួននឹងមានលក្ខណៈគួបផ្សំនៃសម្បុររបស់ពួកគេ។
ស្មានពុំដល់សោះពេលកើតមក Tiara មានភ្នែកពណ៌ទឹកសមុទ្រ ពុំមានលក្ខណៈណាមួយកាត់មកម្តាយខ្លួនសោះឡើយ។ ប្តីប្រពន្ធ2នាក់នេះ បន្តគិតថា ស្បែក និងសក់របស់ក្មេងស្រីនេះវានឹងប្តូរពីភាពដើមខ្លះ តែចុងក្រោយគំនិតរបស់គេទាំង២ពិតជាខុសឆ្គង។ ក្រុមវេជ្ជបណ្ឌិតនិយាយថា សមាមាត្រនៃអត្រាទារកដូចនេះ គឺ១/១លាននាក់។
អ្នកផងតែងគិតថា Tiara ជាកូនចិញ្ចឹមរបស់ Sophia ។ Sophia ចែករំលែកថា “ខ្ញុំស្ទើរពុំហ៊ានដើរជាមួយ Tiara ខ្លាចអ្នកផងចេចចូច ព្រោះថារវាងខ្ញុំនិងកូនវាខុសគ្នាខ្លាំងពេក ពីមុនមកខ្ញុំពុំសូវចាប់អារម្មណ៍ដល់រឿងនេះខ្លាំងពេកទេ ប៉ុន្តែដល់ពេលធារ៉ាធំនោះវាក្លាយជាបញ្ហាមួយ។
ពេលខ្លះកូនស្រីនិយាយជាមួយខ្ញុំថា “ហេតុអ្វីស្បែករបស់កូនស្រដៀងនឹងមាំមី (mummies) អីចឹង”។ ខ្ញុំបានប្រឹងប្រែងបកស្រាយបញ្ហាទាក់ទងដល់ពណ៌សម្បុរតែវាពិតជាពិបាកយល់ចំពោះនាងតូចណាស់។
ស្ត្រីជាម្តាយវ័យ ៤៥នេះ ឲ្យដឹងថា សមាជិកគ្រួសារខ្ញុំមានសម្បុរខ្មៅ ឬស្រអែម មូលហេតុបុព្វការីជនរបស់នាងមកពីប្រទេស Jamaica ប៉ុន្តែ Tiara វិញ ពុំត្រឹមតែរឿងស្បែកប៉ុណ្ណោះទេ សូម្បីតែពណ៌សក់ លក្ខណៈសរសៃសក់ក៏ខុសគ្នាទាំងស្រុងដែរ។
ប្រការខុសប្លែកនេះ ជាហេតុធ្វើឲ្យ Sophia ជួបឧបសគ្គពុំចេះចប់ ធ្វើនាងបកស្រាយជាប្រចាំថា នេះជាកូនស្រីរបស់នាង។ ជាអាទិ៍នាងតែងទៅមន្ទីរពេទ្យ វេជ្ជបណ្ឌិតពិនិត្យហើយសួរថា តើនាងជាអ្នកមើលថែ ឬភ្នាក់ងារសង្គមដែលមើលថែ Tiara មែនទេ?។