ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាមីន បានឲ្យដឹងថា ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី រសៀល មានករណីផ្ទុះមីន នៅក្បែរវត្តតាម៉ាំង ក្នុងភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឲ្យស្ត្រីម្នាក់ ឈ្មោះ ស្តុក ស្រីពៅ អាយុ ៣៣ឆ្នាំ រងរបួសជើងដាច់ជើងស្តាំ។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលជនរងគ្រោះកំពុងដើរជីកទំពាំង។
ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ការឈឺចាប់ដោយសារសង្គ្រាមនិងឈាមកូនខែ្មរនៅតែហូរនៅឡេីយ។ គ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាសត្រូវពិតប្រាកដ ចំពោះប្រជាពលរដ្ឋកម្ពុជា។ នេះជាមរតក នៃសង្គ្រាម៕ ដោយ ៖ កូឡាប