Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ម្នាក់ រួម​និង​បក្ខពួក បាញ់ប្រហារ​ទៅលើ​ប្ដី​ប្រពន្ធ​ ២​ នាក់​ កំពុង​បើក​រថយន្ត​

spot_img

ភ្នំពេញ ៖ បុរស​និង​ស្ត្រី​ប្ដី​ប្រពន្ធ​២​នាក់ ត្រូវបាន​មន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ម្នាក់ និង​បក្សពួក បាន​ដក​កាំភ្លើង​បាញ់រះ​៥​គ្រាប់​សំដៅ​មក​លើ​រថយន្ត​ RANGE ROVER របស់​ពួកគាត់​នៅក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​យ៉ាង​សាហាវ បណ្ដាលឲ្យ​បែក​ធ្លុះក​ញ្ចក់​រថយន្ត និង​បង្ក​ការភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១​រំលង​អាធ្រាត ឈានចូល​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវ​៣៦៣ កែង​និង​ផ្លូវ​លេខ​៦២៨ ក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

បុរសរងគ្រោះ​ដែល​ត្រូវ​ជន​បង្ក​ដក​កាំភ្លើង​បាញ់ប្រហា​៥​គ្រាប់​ខាងលើ​មានឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ាន់ អាយុ​៣៤​ឆ្នាំ មុខរប​បរក​ស៊ី ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ និង​ប្រពន្ធ​មានឈ្មោះ តាំង សុខ​ឡេង អាយុ​៣១​ឆ្នាំ មុខ​របរបុគ្គលិក ណា​កា​វើល ស្នាក់នៅ​ជាមួយគ្នា។​

ចំណែក​ជន​បង្ក​មាន​ឈ្មោះ ដួង ណា​គ្រី អាយុ​៤៧​ឆ្នាំ មាន​មុខងារ​ជា​មន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ស្នាក់​នៅផ្ទះ​លេខ​943 ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន និង​បក្សពួក​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​២​នាក់​មក​អធិការ​ខណ្ឌ​ច្បារអំពៅ ភ្លាមៗ ។​

យោង​តាម​សម្ដី​បុរស​រងគ្រោះ​ខាងលើ​បាន​ប្រាប់ឲ្យដឹង​ថា មុនពេល​កើតហេតុ រូបគាត់​និង​ប្រពន្ធ បាន​បើករថយន្ត​ម៉ាក RANGE ROVER ពណ៌​កណ្ដុរប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2U- 4448 ចេញពី​ហូប​អី​នៅ​ម្ដុំ​ផ្សារ​ដើម​គរ ហើយ​ក៏​ត្រឡប់មក​ផ្ទះ​វិញ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។ ខ​ណៈ​រូបគាត់​បើករថយន្ត​មកដល់​មុខ​អតីត​ក្លឹប​កម្សាន្ត រ៉ុក ក៏​ស្រាប់តែ​មាន​ជនបង្ក​២​នាក់ បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXLIS RX350 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-5153 មក​ពី​ក្រោយ ហើយ​ចុច​ស៊ី​ផ្លេ​យ៉ាង​សម្បើម​ដាក់​រូបគាត់ ទើប​រូបគាត់​បន្ថយល្បឿន​ឈប់​សួរថា មានរឿង​អី ? រី​ឯ​ជន​បង្ក​ឆ្លើយថា អាញ់​ចាប់ហែង​..! រួច​ជនរងគ្រោះ​ក៏​ឆ្លើយតប​វិញ​ថា ខ្ញុំ​ខុស​អី​…​។​

បន្ទាប់មក ជន​បង្ក​បាន​ឲ្យ​ជនរងគ្រោះ​បើករថយន្ត​មក​អធិការ​ខណ្ឌ​ច្បារអំពៅ រីឯ​ជនរងគ្រោះ​ក៏​សុខចិត្ត​បើករថយន្ត​មក​មុន ខណៈ​ជិត​ដល់​របង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទៅហើយ ស្រាប់តែ​ជន​បង្ក​ម្នាក់​ចុះ​មក​បាញ់ប្រហា​រទៅលើ​ជនរងគ្រោះ​ទាំង​មិនទាន់​ឈប់​រថយន្ត ចំ​កញ្ចក់​ពីក្រោយ​រថយន្ត​ RANGE ROVER ចំនួន​5​គ្រាប់ ធ្វើឲ្យ​កញ្ចក់​រថយន្តបែក​ធ្លុះធ្លាយ និង​បណ្ដាលឲ្យ​ស្ត្រី​ជាប្រ​ពន្ធភ័យ​ស្លន់ស្លោ​រហូតដល់​សន្លប់​បាត់​ស្មារតី ។ រួច​ហើយ​ជន​បង្ក​ក៏​បាន​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ​មួយ​ភ្លែតក៏​ត្រឡប់មកវិញ ។ ភ្លាមៗ​នោះដែរ ដោយ​ទីតាំង​កើតហេតុ​ក្បែរ​និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ទើប​ធ្វើឲ្យ​សមត្ថកិច្ច​ចេញ​មក​អន្តរាគមន៍​នាំ​ខ្លួន​ជន​បង្ក​ទាំង​២​នាក់​ចូល​ទៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​សួរនាំ​តែម្ដង ។ ចំណែក​ស្ត្រី​រងគ្រោះ​ដែល​សន្លប់​ស្មារតី ត្រូវបាន​ក្រុមគ្រួសារ​ដឹក​បញ្ចូនទៅ​មន្ទី​ពេទ្យ​ឯកជន ។ រីឯ​បុរស​រងគ្រោះ​ក៏​បាន​មក​ដាក់​ពា្យបណ្ដឹង​ទៅ​លើ​ជន​បង្ក​ទាំង​២​នាក់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនា​ញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ ដោយ​ ៖​ កូ​ឡាប

spot_img
×