Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត និង​ម៉ូតូ​បុក​គ្នា បណ្ដាលឲ្យ​ស្លាប់​៤​នាក់​

​កណ្តាល ៖ នគរបាល​ស្រុក​អង្គ​ស្នល បាន​រាយការណ៍​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង ម៉ូតូ បណ្ដាលឲ្យ​ស្លាប់​៤​នាក់ ប្រុស​២​នាក់​នៅ​នឹង​កន្លែងកើតហេតុ បណ្ដាលឲ្យ​ខូចខាត​ម៉ូតូ​១​គ្រឿង និង​រថយន្ត​១ គ្រឿង​បន្តិចបន្តួច កាលពី​ថ្ងៃ​ទី​អាទិត្យ ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦៖៣០​នាទី ចំណុច​ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ផ្លូវជាតិ​លេខ​៤១ ។​

​ប្រភព​ដដែល បាន​បន្តថា មាន​រថយន្ត​១​គ្រឿង នី​ស​សាន់​ប្រភេទ​បែន ពណ៌​ខៀវ​ពាក់​ផ្លាកលេខ ភ្នំពេញ​៣A ២៧៧៧ បើកបរ​ដោយ​ឈ្មោះ សេង ចាន់ឌឿ​ន ភេទ​ប្រុស អាយុ ២៣ មុខរបរ ទីលំនៅ​ភូមិ​ព្រពាំង​ស្យា ឃុំ ស្វាយ​រំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​បើក​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង (​ថ្នល់ទទឹង​ទៅ​កំពង់​ត្រាំ )​លុះដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ម៉ូតូ​មួយ​គ្រឿង ហុងដា ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1CW-4614 បើកបរ​ដោយ​ឈ្មោះ​ម៉ន ជី​មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរប កម្មករ ( ពាក់មួក​សុវត្ថិភាព ) បាន​ឌុប ប្រពន្ធ កូន និង​ក្មួយ ទី​១ ឈ្មោះ ហៀ​ង គឹម​សាន ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរប​កម្មករ ត្រូវជា​ប្រពន្ធ ( ពាក់មួក​សុវត្ថិភាព ) ទី​២ ឈ្មោះ ម៉ន សម្បត្តិ អាយុ​២​ឆ្នាំ ត្រូវជា​កូន ក្នុងបន្ទុក​ ​ទី​៣ ឈ្មោះ ខេ​ម ស្រី​ម៉ី អាយុ ៩​ឆ្នាំ ត្រូវជា​ក្មួយ ( ពាក់មួក​សុវត្ថិភាព )​អ្នក​ទាំង​បួន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សុក្រ​ម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បើក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ក្នុងទិសដៅ​កំពង់ត្រាំ​ទៅ​ថ្នល់ទទឹង ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ។ ចំពោះ​អ្នកបើកបរ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន យកមក អធិការដ្ឋាន និង​ធ្វើតេស្ត​ទឹកនោម ជា​លទ្ធផល ពុំ​មាន​សារធាតុ​ញឿន​ក្នុង​ខ្លួន​នោះ​ទេ​។ នគរបាល​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន ករណី​នេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​មិន​ប្រកាន់​ស្ដាំ និង​អ្នកបើកបរ​ម៉ូតូ បើកបរ​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​ក្នុងស្ថានភាព គ្រោះថ្នាក់ ។ ក្រោយពេល​កើតហេតុ​ជំនាញ បាន​ប្រមូល​មធ្យោបាយ ដែល​ពាក់ព័ន្ធ​មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំ​រឿ​តាម​និតិ​វិធី​ច្បាប់ ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×