Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​ចាប់​យក​ដុត​កំទេច​ចោល​សាច់មាន់​ និង​សាច់ជ្រូក​នាំ​ចូល​តាម​ច្រករបៀង​ជាង​១០០​គី​ឡូ ក្រាម​នៅ​ក្រុង​បាវិត​

​ខេត្ត​ស្វាយរៀង ៖ ​សាច់​មាន់​និង​សាច់​ជ្រូក​នាំ​ចូល​តាម​ច្រករបៀង​ជាង​១០០​គី​ឡូ ក្រាម​ដែល​ត្រូវបាន​ឈ្មួញ​លួច​បង្កប់​នាំចូល​ត្រូវបាន​មន្ត្រី​ការិយាល័យ​ផលឹតកម្ម​និង​បសុព្យាបា​ល​ក្រុង​បាវិត​ ​ធ្វើ​ការឃាត់​ចាប់​យក​ទៅ​ដុត​កំទិច​ចោល​នៅ​ព្រឹក​ថ្ងៃទី​ ២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ​។​

​ប្រភព​ព័ត៍មាន​ពី​សមត្ថកិច្ច​បានឱ្យដឹ​ង​ថា ៖ ​ដោយ​មាន​ការសង្ស័យថា​មាន​អ្នក​លួច​បង្កប់​នាំចូល​នូវ​មុខ​ទំនិញ​ដែល​ច្បាប់​ហាមឃាត់​នោះ​ទើប​មន្ត្រី កសិកម្ម​និង​មន្ត្រី​បសុពេទ្យ​នៅ​ក្រុង​បាវិត​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​ធ្វើការ​ឃាត់​បុរស​ម្នាក់​ដែលជា​អ្នក​ដឹក​ទំនិញ​ចេញ​ចូល​តាម​ច្រករបៀង​កៃ​មែ​ឈ្មោះ​ថោង នី ដោយ​បាន​ធ្វើ​ការឆែកឆេ​និង​ចាប់​បាន​សាច់មាន់​ស្រស់​ចំនួន​៩៥​គីឡូក្រាម​និង​គ្រឿង​ក្នុង​ជ្រូក​ចំនួន ​៦៥ ​គីឡូក្រាម ដោយ​បាន​ដឹក​ចូល​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​នៅ​ផ្លូវ​ឯកឧត្តម ហ៊ុន ណេង ជាប់​នឹង​សាលាក្រុង​បាវិត​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថា ៖ នៅ​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​ណែនាំ​ឱ្យ​បុរស​ខាងលើ​ត្រូវធ្វើ​ការបញ្ឈប់​ជា​បន្ទាន់​នូវ​ការដឹក​សាច់​ខុស់ច្បាប់​ចូល​មក​ទៀត​តែ​ត្រូវ ដកហូត​គ្រឿងក្នុង​ជ្រូក​ចំនួន​៦៥​គីឡូក្រាម ​ដែល​សង្ស័យ​ថា ខូច​គុណភាព​ធ្វើ​ការដុត​កំទេច​ចោល​តាម​និតិ​វិធី​របស់​ពេទ្យសត្វ​តែម្តង​ ៕ ដោយ ៖ វ៉ៃកូ​