Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​សាលក្រម​សំណុំរឿង​ ធ្វើអោយ​របួស​ប្រដាប់​ភេទ​ក្មេងស្រី​អាយុ​១០​ខែ ថ្ងៃ​៥​មករា​

spot_img

ភ្នំពេញ ៖ លោកស្រី​ស៊ លី​ណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២៥​ធ្នូ ឆ្នាំ​២០១៧​នេះ​បាន​លើក​យក​សំណុំរឿង​បង្ក​របួស​ដោយ​អ​ចេតនា​លើ​កុមារី​អាយុ​១០​ខែ​ម្នាក់​មក​បើក​សវនាការ​នៅ​ចំពោះ​មុខ​ជនជាប់ចោទ ។​

​ជន​ត្រូវ​ចោទ​ឈ្មោះ ថូ ចាន់ណា ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​លេខ ៤៨១ ផ្លូវលំ ភូមិ ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរ​ជា​អ្នក​សុីឈ្នួល​មើលកូនតួច​អោយ​គេ ។​

​ក្នុង​សវនាការ​ជនជាប់ចោទ​បាន​សារភាពថា ​ខ្លួន​ពិតជា​បាន​ធ្វើអោយ​ក្មេងស្រី​រងគ្រោះ​របួស​ត្រង់​ប្រដាប់ភេទ​ដោយអ​ចេតនា តែ​នៅពេល​កើតហេតុ​ភ្លាម​ខ្លួន​មិន​ហ៊ាន​និយាយប្រាប់​ឪពុកម្ដាយ​ក្មេង​ស្រី​ភ្លាមៗ​ទេ​ព្រោះ​ខ្លាច​គេ​ស្ដីបន្ទោស ក្រោយមក​ទើប​នាង​ហ៊ាន​ប្រាប់។​ ​ជនជាប់ចោទ​បាន​អោយ​ដឹង​ទៀត​ថា នៅ​ថ្ងៃកើតហេតុ ឪពុក​របស់​ក្មេងស្រី​រងគ្រោះ​បាន​ពរ​កូនស្រី​ឈ្មោះ អែម រចនា អាយុ​១០​ខែ មក​អោយ​នាង​មើលថែ ព្រោះ​នាង​បាន​មើលថែ​កូន​ស្រី​នេះ​តាំងពី​អាយុ​៣​ខែ​មក​ម្ល៉េះ ដោយ​ក្នុង​មួយ​ខែ​នាង​បាន​ទទួល​ប្រាក់កំរ៉ៃ​៤០​ដុល្លារ ។ លុះ​ពេល​ឪពុក​ក្មេងស្រី​ចេញ​ទៅ​ធ្វើការ​ក្មេងស្រី​តូច​នោះ​បាន​បត់ជើងធំ ហើយ​នាង​ក៏​បាន​យក​ក្មេងស្រី​ទៅ​បន្ទប់ទឹកលាង​សម្អាត​ដោយ​ប្រើ​សាប៊ូ ចៃដន្យ​អី​ពេល​នាង​កំពុងលាង​សម្អាត​ស្រាប់តែ​ក្មេង​ស្រី​បាន​រអិល​សាប៊ូ​ដួល​បណ្ដាលអោយ​ក្រចកដៃ​របស់​នាង​ដែល​កំពុងលាង​សម្អាត​គូទ​ក្មេងស្រី​មុត​ត្រង់​ប្រដាប់ភេទ​ហូរ​ឈាម​មិន​ឈប់ រហូតដល់​ម៉ោង​ហែល​១០​ព្រឹក​ ទើប​នាង​ទូរស័ព្ទ​ម្ដាយ​ក្មេងស្រី​អោយ​ដឹង​ហើយ​យក​កូន​ទៅ​ពេទ្យ រហូត​ដល់​ថ្ងៃ​ទី ២០ កក្ដ​ដា​ឆ្នាំ​២០១៧ ​ស្រាប់តែ​ប៉​លី​សមក​ចាប់​នាង​តែម្ដង ។​

​នៅ​ក្នុង​រឿងក្ដី​នេះ​ម្ដាយ​ក្មេងស្រី​រងគ្រោះ​បានទាមទារ​សំណង​ដល់​ទៅ​៥​ពាន់​ដុល្លារ ប៉ុន្តែ​នៅក្នុង​សវនាការ​ជនជាប់ចោទ​បានប្រាប់​ចៅក្រម​តុលាការ​ថា នាង​មិន​មាន​ធន​ធាន​ដើម្បី​សងជំងឺចិត្ត​ដល់​ឪពុកម្ដាយ​ក្មេង​ស្រី​រងគ្រោះ​ទេ ។​

​ចៅក្រម​តុលាការ​បាន​កំណត់​បន​រកា​ស​សាលក្រម​រឿងក្ដី​នេះ​នៅ​ថ្ងៃ​ទី ០៥ មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​រសៀល ។​

​មន្ត្រី​ប៉ូលីស​ស្ទឹងមានជ័យ​បាន​អោយដឹងថា កាលពី​ថ្ងៃ​ទី ១៨ ខែ កក្កដា ឆ្នាំ ២០១៧ វេលា​ម៉ោង ០៧ ម៉ ០០ នាទី ឈ្មោះ ពៅ សៅ (​ត្រូវជា​ឪពុក​បង្កើត​)​បាន​យក​កូនស្រី​ឈ្មោះ អែម រចនា អាយុ​០១​ឆ្នាំ ទៅឲ្យ​ជនសង្ស័យ​ឈ្មោះ ថូ ចាន់ណា មើលថែ នៅផ្ទះ​៤៨១ ផ្លូវលំ ភូមិ ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ (​ផ្ទះ​របស់​ជនសង្ស័យ​) ដោយ​គិត​ប្រាក់​ឈ្នួល ក្នុង​០១​ខែ​៤០​ដុល្លារ លុះ​មកដល់​វេលា​ម៉ោង​១០​ម៉​០០​នាទី​ថ្ងៃ​ទី​១៨-០៧-២០១៧ ស្រាប់តែ ឈ្មោះ ថូ ចាន់ណា បាន​ទូរស័ព្ទ​ប្រាប់​ឈ្មោះ ស៊ាន រតនា ត្រូវជា​ម្តាយ​បង្កើត​កុមារី​រងគ្រោះ​ឈ្មោះ អែម រចនា ឲ្យមក​មើល​កូនស្រី​ដែល មាន​ហូរ​ឈាម​ចេញពី ប្រដាប់ ភេទ ភ្លាម​នោះ​ឈ្មោះ ស៊ាន រតនា បាន​មក​មើល ហើយ បញ្ជូន កូនស្រី​ឈ្មោះ អែម រចនា ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ឆាទី​៤ គ្រូពេទ្យ​បាន​ប្រាប់​ទើប​ដឹង​ថា​កុមារី​រងគ្រោះ ឈ្មោះ អែម រចនា មាន របួស​ដាច់​រលាត់​ប្រដាប់ភេទ ។ លុះ​មកដល់​ថ្ងៃទី​១៩-០៧-២០១៧ វេលា​ម៉ោង​០៨​ម៉​០០ នាទី ទើប​ម្តាយ​កុមារី​រង គ្រោះ ឈ្មោះ ស៊ាន រតនា បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​ស្ទឹងមានជ័យ ឲ្យសមត្ថកិច្ច យើង ចាត់ ការ​តាម​ច្បាប់ ភ្លាមនោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ថូ ចាន់ណា និង ប្តី​ឈ្មោះ ព្រំ វីរៈ យក​មក​សាកសួរ​នៅ​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ រហូតដល់​វេលា ម៉ោង​១៧​ម៉​៣០​នាទី​ថ្ងៃ​ទី​១៩-០៧-២០១៧ សម​កិច្ច​យើង​បាន​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ថូ ចាន់ណា ដើម្បី ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​ប្តី​ឈ្មោះ ព្រំ វិរៈ បានអនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដោយ​បាន​ការ ឯកភាព ពី​លោកស្រី វ៉ា ស​ក្តា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​បច្ចុប្បន្ន​ជន សង្ស័យ ឈ្មោះ ថូ ចាន់ណា ឃាត់ខ្លួន នៅ​អធិការ ដ្ឋា​ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​មក​តុលា​កសរ​ឃុំ​ខ្លួន​រហូត​ដល់​ថ្ងៃ​កាត់ទោស​នេះ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×