Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត HYUNDAI បើក​បុក ប​ង្ប​ង្កា​ន់​ដៃ​ស្ពាន ស្រុក​គងពិសី ម្ចាស់​រថយន្ដ​ងងុយដេក

spot_img

​កំពង់ស្ពឺ ៖ នៅវេលា​ម៉ោង​០២និង៤៥​នាទី រំលងអធ្រាត្រ​ថ្ងៃអាទិត្យ​ទី ០៥ ខែ ឧសភា ឆ្នាំ ២០១៩​មាន​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាលមកពី​រថយន្ត មួយគ្រឿង​បើ​ក​បុក​បង្កាន់ដៃស្ពាន​លើផ្លូវ​ជាតិ​លេខ ៤១ ចន្លោះគីឡូម៉ែត្រ​​លេខ​២៦_២៧​ចំណុច​ភូមិ​អូរ​អ​ណ្តុះ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី​។

​តាម​ការបញ្ជាក់​ពី​ជំនាញ​ចរាចរណ៍​អោយដឹងថា មាន​រថយន្ត​ម៉ាក ហ៊ី​យាន់​ដាយ ព​ណ៍ស ផ្លាកលេខ​ព្រះសីហនុ 3A_7286 ប្រភេទ​រថយន្ត​ដឹក​ស៊ីម៉ងត៍ អ្នកបើកបរ​មានឈ្មោះ ផៃ ចាន់​ធី អាយុ​៣៥​ឆ្នាំ ទីលំនៅ​ភូមិ​ភ្នំ​តូច ឃុំ​តា​ទង់ ស្រុក​ដងទង់ ខេត្តកំពត បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​ដល់​ចំណុច​ខាងលើ​បាន​បុក​បង្កាន់ដៃ ពុះ​ចែក​ស្ពាន​ទាំងពី ចំ​កណ្តាល​ស្ពាន​អូរ​អ​ណ្តុះ បណ្តាលអោយ​ខូចខាត​បង្កាន់ដៃស្ពាន​និង​បង្ក​ការខូចខាត​រថយន្ដ​​ធ្ងន់ តាម​ការ​បញ្ជាក់បន្ថែម គ្រោះថ្នាក់​នេះ​ដោយសារតែ​អ្នក​បើ​កបរ បាត់​ម្ចាស់ការ សង្ស័យ​ងងុយដេក ទើប​ធ្វើអោយមាន​គ្រោះថ្នាក់​កើត​ឡើ​ង បើក​ម្នាក់ឯង​មិនមាន​រថយន្ដ​ដទៃ បើក​បញ្ច្រាសទិស​គ្នា​នោះ​ឡើ​យ អ្នកបើកបរ​រងរបួស​ធ្ងន់ ។

​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្រុក បាន​ចុះ​ពិនិត្យ​និង​ស្ទួ​ច​រថយន្ត​ខាងលើ យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ​៕​

spot_img
×