Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចុះបង្ក្រាប​បាន​ហេ​ី​យ ករណី​ជនសង្ស័យ​ផ្ទុះអាវុធ​បាញ់​តដៃ​ជាមួយ​ក​ម្លាំ​ង​នគរបាល នៅ​ស្រុក​បាទី​

spot_img

​តាកែវ​ ៖ បើយោងតាម​ការ​ឲ្យ​ដឹង​ពី លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បាន​បញ្ជាក់ថា វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៩ កំ​ម្លាំ​ង​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ កំ​ម្លាំ​ង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត តាកែវ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រុងទ្រាយ​ធំ នៅ​ភូមិ​ក្រាំង​ក្រ​ចាង ខាងជើង​វត្ត​ពោធិ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​។

​ដោយ​កំ​ម្លាំ​ង​ជំនាញ​បាន​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ ខណៈ​នេះ​យើង​ធ្វើការ​បង្ក្រាបបាន​ហើយ ធ្វើការ​ឃាត​ខ្លួន​ជនសង្ស័យ​បាន ២​នាក់ ឈ្មោះ​យឹម វ​ន្នី (​ហៅ​ក្រៅ​លិ​) ភូមិ​ដូង ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ រួម​នឹង​ដកហូត​វត្ថុតាង​មាន កាំ​ភ្លើង​ខ្លី​១​ដើម ដាវ​សា​ម៉ូ​រៃ​២​ដើ​ម ទូរស័ព្ទ​៤​គ្រឿង ស្នាប់ដៃ​១ នឹង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​។

​បច្ចុប្បន្ន​កំ​ម្លាំ​ង​ជំនាញ​កំពុង​នាំខ្លួន​ជនសង្ស័យ​មកកាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី​ច្បាប់​។​

​ស្នងការ​នគរបាល​ខេត្តតាកែវ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន ឲ្យ​ដឹងថា ពេល​ប្រតិបត្តិ​ការបង្ក្រាប ស្រាប់តែ​ក្រុម​ជនល្មើស​មាន​កាំភ្លើង​ហើយ​បាញ់ប្រហារ​មកលើ​កម្លាំង​សមត្ថកិច្ច ហើយ​កម្លាំង​សមត្ថកិច្ច​ក៍បាន​បាញ់​ឡើងលើ​ជាច្រើន​គ្រាប់​ដើម្បី​គំរាម​ដល់​ក្រុម​ជនល្មើស​ផងដែរ​។​

​ក្រោយ​មានការ​បាញ់​តដៃ​ជាមួយ​កម្លាំង​នគរបាល​ខេត្តតាកែវ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​កម្លាំង​អន្ដរាគមន៍​ពិសេស ចេញ​ជួយ​អន្ដរាគមន៍​ភ្លាមៗ និង​ឈានដល់​ការបង្ក្រាប​បាន​ជនដៃដល់​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ដែល​រត់គេចខ្លួន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា កម្លាំង​នគរបាល​ជំនាញ​បាន​ប្រើប្រាស់​វិធានការ​ចរចារ ជាមួយ​ក្រុម​ជនល្មើស​អស់​ប្រមាណ​ជាង​៣​ម៉ោង​កន្លះ ទើប​ចាប់បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យឹម វណ្ណឌី អាយុ ២២​ឆ្នាំ ស្រុកកំណើត ភូមិ​ដូង ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ និង​ដកហូត​បាន​កាំភ្លើង​ខ្លីម៉ាក Glock មួយ​ដើម ដាវ​ចំនួន​២ និង​ថ្នាំញៀន​មួយចំនួន​។

​បច្ចុប្បន្ន​កម្លាំង ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​នីតិវិធី និង ច្បាប់​៕​ ដោយ ៖ កូឡាប

spot_img
×