តាកែវ ៖ នៅថ្ងៃ០៥ ឧសភា ឆ្នាំ២០១៩នេះ លោកស្នងការនគរបាលខេត្តតាកែវ នឹងធ្វើការបង្ហាញមុខជនសង្ស័យ ដែលជាអ្នកហ៊ានបាញ់តដៃជាមួយសមត្ថកិច្ចក្នុងពេលចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ។
គួររំលឹកផងដែរថា កាលពីថ្ងៃម្សិលមិញនេះ ស្នងការនគរបាលខេត្តតាកែវ ប្រើពេលអស់ជាច្រើនម៉ោង ទើបអាចបង្ក្រាបបានជនសង្ស័យផ្ទុះអាវុធបាញ់តដៃជាមួយកំម្លាំងនគរបាល នៅស្រុកបាទីនេះ ។
សូមបញ្ជាក់ដែរថា ក្នុងការចុះបង្ក្រាបនេះដែរកម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រុងទ្រាយធំ នៅភូមិក្រាំងក្រចាង ខាងជើងវត្តពោធិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។
ក្រោយមានការផ្ទុះអាវុធកម្លាំងជំនាញបានប្រើប្រាស់គ្រប់មធ្យោបាយ ខណៈនេះយើងធ្វើការបង្ក្រាបបានហើយ ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ១នាក់ នឹងដកហូតវត្ថុតាងមាន កាំភ្លើងខ្លី១ដើម ដាវសឈម៉ូរ៉ៃ២ដើម ទូរស័ព្ទ៤គ្រឿង ស្នាប់ដៃ១ និងដកហូតបានថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យមកកាន់ស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តទៅនីតិធីច្បាប់ ៕ ដោយ ៖ តាកែវ