Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ទះបាញ់​សម្លាប់​ម្ដាយ​ និង​កូន​ នៅក្នុង​ខ្ទម​កណ្តាល​ព្រៃ​

​ឃុំ​ប៉ាតេ​៖ បើ​តាម​លោក​ឆាយ​ធី​មេឃុំ​ប៉ាតេ នៅ​ព្រឹក​ថ្ងៃទី ៥​ខែ​ឧសភា​ឆ្នាំ 2019 នេះ​លោក​បាន សរសេរ​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវការ​ថា នៅ​ម៉ោង​៦ និង​២៥​នាទី​យប់​ថ្ងៃទី​០៤ ឧសភា ២០១៩ អ្នកភូមិ​គង​យុ ឃុំ​ប៉ាតេ ស្លាប់​ពីរ​នាក់​ម៉ែ​-​កូន ដោយសារ រន្ទះបាញ់ នៅក្នុង​ខ្ទម​ចំការ​របស់​ខ្លួន ចំណុចកើតហេតុ ស្ថិតនៅ​ភូមិ​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ។

​លោក​មេឃុំ​ក៏​បាន សូម​អរគុណ​ដល់​លោកគ្រូ​ពេទ្យ រាស្ត្រ នី បាន​ចូល​បុណ្យ​ដល់​គ្រួសារ​សព​ចំនួន​៤​ម៉ឺន​រៀល​។​

​ជនរងគ្រោះ​មានឈ្មោះ​ដូចខាងក្រោម​នេះ ១ ឈ្មោះ សេ​វ ភិន ភេទ ស្រី អាយុ ២៨ ឆ្នាំ​ជា​ម្ដាយ និង​២ ឈ្មោះ សេ​វ សា​ឃិ ភេទ ប្រុស អាយុ ៤​ឆ្នាំ ត្រូវជា​កូន ។ សព​ជនរងគ្រោះ​ខាងលើនេះ ត្រូវបាន​យក​មក​ទាំង​យប់​ធ្វើបុណ្យ​នៅ​ភូមិ​គង​យុ ឃុំ​ប៉ាតេ ស្រុក​អូរ​យ៉ាវ ខេត្ត​រតនគិរី ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×