Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ស្ថានីយប្រេងឥន្ធនៈ​ លីម​ ឡុង បំផ្លាញ​ឡាន​៧​គ្រឿង និង​ម៉ូតូ​៥​គ្រឿង​

​ភ្នំពេញ ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី 6 នេះ​ក៏​បានឲ្យដឹងថា ករណី​ភ្លើង​ឆេះ​ស្ថានីយ៍​ប្រេង លីម ឡុង នៅ​ពោធិ៍​សែន​ជ័យ បំផ្លាញ​ឡាន​៧​គ្រឿង និង​ម៉ូតូ​៥​គ្រឿង ហើយ​ប្រើ​ឡាន​ទឹក​១២៥​គ្រឿង ដែល​ហេតុការណ៍​កើតឡើង នៅវេលា​ម៉ោង ១៨និង០០​នាទី​យប់ ថ្ងៃ អាទិត្យ ២​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ​២០១៩ មាន​ករណី​អគ្គីភ័យ​មួយកន្លែង កើតឡើង​នៅ​ស្ថានីយប្រេងឥន្ធនៈ លីម លុង ស្ថិត​តាម​ណ្តោ​យ​ផ្លូវវេង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ម្ចាស់​ឈ្មោះ​ ៖ ជ្រីក ហ៊ួយ ភេទ ស្រី អាយុ ៤០ ឆ្នាំ មានមុខ​របរ​ ៖ ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ ដោយសារ​មូលហេតុ កំពុង​ស្រាវជ្រាវ ដោយ​ពុំ​ទាន់​បញ្ជាក់​ដឹង ច្បាស់​នៅឡើយ​។ ប្រភេទ​សំណង​ ៖ ថ្ម​បេតុង​ហ្វេម​ដែក​ប្រក់​ស័ង្កាសី ទំហំ ៣៥ ម៉ែត្រ​ គុណ ៧០​ម៉ែត្រ ខូចខាត​ ៖ ឆេះ​រោង​បេតុង​ប្រក់​ស័ង្កាសី ទំហំ ២០​ម៉ែត្រ គុណ ៣០​ម៉ែត្រ អស់​ទាំងស្រុង ឡានតូច​ចំនួន ០៥​គ្រឿង​, ម៉ូតូ​ចំនួន ០៥​គ្រឿង​, ឡាន​ស៊ីទែន​ចំនួន ០២​គ្រឿង និង​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង ។ ក្នុង​ការជួយ​សង្គ្រោះ​ភ្លើង​ឆេះ​ស្ថានីយ​ប្រេង​នេះ​ដោយ​ប្រើ​​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន ២៥ គ្រឿង ប្រេី​ប្រាស់​ទឹកអស់​១២៥​ឡាន ស្មេី​នឹង ៥០០ ម៉ែត្រគូប ។ រថយន្ត​ជំនួយ​យ​ ៖ រថយន្ត​អគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន ០៣​គ្រឿង ប្រេី​ប្រាស់​ទឹកអស់ ០៦​ឡាន ស្មេី​នឹង ២៤ ម៉ែត្រគូប​។ រថយន្ត​អគ្គិភ័យ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ០៣​គ្រឿង ប្រេី​ប្រាស់​ទឹកអស់ ១០​ឡាន ស្មេី​នឹង ៤០ ម៉ែត្រគូប​។ រថយន្ត​អគ្គិភ័យ OCIC ជ្រោយចង្វា ចំនួន ០៥​គ្រឿង ប្រេី​ប្រាស់​ទឹកអស់ ១២​ឡាន ស្មេី​នឹង ៤៨ ម៉ែត្រគូប ។ រថយន្ត​អគ្គិភ័យ OCIC កោះ​ពេជ្រ ចំនួន ០២​គ្រឿង ប្រេី​ប្រាស់​ទឹកអស់ ០៤​ឡាន ស្មេី​នឹង ១៦ ម៉ែត្រគូប​។ រថយន្ត​អគ្គិភ័យ OCIC កំបូល ចំនួន​០១​គ្រឿង ប្រេី​ប្រាសទឹក​អស់ ០១​ឡាន ស្មេី​នឹង ០៤ ម៉ែត្រគូប​។ រថយន្ត​អគ្គិភ័យ អង្គភាព​ង​៧០ ចំនួន ០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់ ០៦​ឡាន ស្មេី​នឹង ២៤ ម៉ែត្រគូប​។ រថយន្ត​អគ្គិភ័យ​យ តំរួត​បទ​បញ្ចា ចំនួន ០៤​គ្រឿង ប្រេី​ប្រាស់​ទឹកអស់ ០៤​ឡាន ស្មេី​នឹង ១៦ ម៉ែត្រគូប​។ រថយន្ត​អគ្គិភ័យ​យ ប្រលាន​យន្តហោះ ចំនួន ០១​គ្រឿង ប្រេី​ប្រាស់​ទឹកអស់ ០១​ឡាន ស្មេី​នឹង ១២ ម៉ែត្រគូប​។ រថយន្ត​អគ្គិភ័យ​យ សាលាខណ្ឌ ចំនួន ០១​គ្រឿង ប្រេី​ប្រាស់​ទឹកអស់ ០១​ឡាន ស្មេី​នឹង ០៤ ម៉ែត្រគូប​។ ពន្លត់​ចប់​នៅ​ម៉ោង​២១:០០​នាទី​យប់ ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ ៕ ​ដោយ​៖​កូឡាប​

×