Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​យកឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ដើរបោកប្រាស់​ប្រជាពលរដ្ឋ​

​ភ្នំពេញ​ ៖ បុរស​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី យកឈ្មោះ​ថ្នាក់​ដឹកនាំ រដ្ឋាភិបាល ទៅដល់​ឆបោក​ប្រជាពលរដ្ឋ ដែល​យក​ថវិកា​មួយចំនួន ទៅ​សាងសង់​សាលារៀន ឬ​ក៏​ធ្វើ​អ្វី​ផ្សេងៗ​នោះ ត្រូវបាន​តុលាការ ចេញ​ដីកា​ឃុំខ្លួន ដាក់ពន្ធនាគារ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី 6 ខែ​ឧសភា​នេះ​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី ២ ខែ​ឧសភា ឆ្នាំ​២០១៩ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ប​ច្ចក​វិទ្យា បាន​ធ្វើការ​នាំខ្លួន ជនសង្ស័យ​ឈ្មោះ រ៉ែ​ម គង់​នៅ​ដា​រ៉ា ដែល​មាន​ការពាក់ព័ន្ធ​នឹង​ករណី ឆបោក ដោយ​ការ​ទូរស័ព្ទ ក្លែងសំលេង​ជា​ឈ្មោះ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ទៅ​ប្រព្រឹត្តិ​អំពើ​ឆបោក​ទៅ​លើ​មន្ត្រីរាជការ និង​បណ្តា​ឧ​កញ្ញ៉ា​មួយចំនួនដោយ​ឱ្យ​ចូលរួម​ថវិកា ឧ​ប​ត្ត​ម្ភដល់​ការកសាង​សមិទ្ធផល ដូចជា​សាលារៀន វត្ត​អារាម និង​សន្យា​ធ្វើ​ការផ្តល់​ជា​ប័ណ្ណ​ស​សើរ មេដាយ​ផ្សេងៗ​។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ហើយ​ចៅក្រម​សើ​ប​សួរ​នៃ​សាលាដំបូង​រាជធានី បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ក្រោម​បទ ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​៕​ ដោយ ​៖ ​កូឡាប​

×