ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋមថា មានបុរសជនជាតិចិនម្នាក់ បានស្លាប់នៅតាមផ្លូវសាធារណៈ ក្នុងក្រុងព្រះសីហនុ នារសៀថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០១៩នេះ។
សាក្សីជាប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ឃាតកម្មលើជនរងគ្រោះខាងលើនេះ ជនសង្ស័យអាចជា ជនជាតិចិនដូចគ្នា ដោយបានបើកការបាញ់សម្លាប់ នៅតាមផ្លូវមុខសណ្ឋាគារខ្សាច់ស ស្ថិតក្នុងសង្កាត់លេខ៤ កាលពីវេលាម៉ោងជាង ៣កន្លះរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ។
បច្ចុប្បន្នសមត្ថកិច្ច នៃស្នងការដ្ឋានខេត្តព្រះសីហនុ កំពុងចុះស្រាវជ្រាវ ដើម្បីឈានទៅកំណត់មុខសញ្ញា តាមចាប់ខ្លួនជនដៃដល់ ដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ ដែន សីមា