ខេត្តកណ្តាល ៖ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ បានសម្រេចចេញដីការឃុំខ្លួន ជនដៃដល់កាប់គូទំនាស់រឿងស្តីបន្តោសមិនអោយផឹកស៊ី បណ្តោះអាសន្នដាក់ពន្ធនាគារក្រោមបទចោទប្រកាន់ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ជនសង្សយ័ឈ្មោះអុំ សម្រស់ ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិព្រែកផ្ដៅឃុំរកាកោងទី១ស្រុកមុខកំពូលខេត្តកណ្ដាលមុខរបរមិនពិតប្រាកដ។តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។
នៅក្នុងដំណាក់កាលតុលាការប្រសិនបើរកឃើញថាជនជាប់មានទោសដូចចៅក្រមចោទប្រកាន់មែននោះ ជនល្មើសនឹង ត្រូវផ្តន្ទាទោសពី២ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀល។
សូមបញ្ជាក់ថា នគរបាលស្រុកមុខកំពូលបានរាយការណ៍ថា ករណី ហិង្សាដោយចេតនា កើតហេតុទី២៤ខែធ្នូឆ្នាំ២០១៧ វេលាម៉ោង ១១ ចំណុចដីឡូឈ្មោះអ៊ិន អស្ចារ្យ ភូមិព្រែកផ្ដៅឃុំ រកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ ភិន ផែ ភេទប្រុស អាយុ៥៧ឆ្មាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកផ្ដៅឃុំរកាកោងទី១ស្រុកមុខកំពូល ខេត្តកណ្ដាល មានរបួសក្បាលខាងក្រោយផ្នែកខាងឆ្វេង(ដេរ៥ថ្នេរ) ជនសង្សយ័ឈ្មោះអុំ សម្រស់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល
មុខរបរមិនពិតប្រាកដ(ឃាត់ខ្លន)។
រឿងហេតុនេះ៖មុនកើតហតុជនសង្សយ័មានគំនុំជាមួយជនរងគ្រោះ ព្រោះថាជនរងគ្រោះធ្លាប់ស្ដីបន្ទោសអោយជនសង្ស័យពីរឿងស៊ីផឹក ទើបធ្វើអោយជនសង្ស័យមានគំនុំកើតឡើង។ លុះមកដល់ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៧វេលាម៉ោង១១ ជនរងគ្រោះបានដើរទៅរើសខ្វិតនៅចម្ងាយពីផ្ទះ១៥០ម៉ែត្រ តែរើសខ្វិតមិនបានជនរងគ្រោះក៏ដើរត្រឡប់មកផ្ទះវិញ ពេលដើរមកដល់ចំណុចកើតហេតុបានជួបនឹងជនសង្សយ័រួចជនរងគ្រោះដើរហួសជនសង្ស័យបានចំងាយ២ម៉ែត្រ ស្រាប់តែជនសង្សយ័យកកាំបិតតាំងតោកាប់មកលើជនរងគ្រោះ១កាំបិតចំក្បាលពីក្រោយចំហៀងខាងឆ្វេងបណ្តាលអោយរងរបួស ភ្លាមនោះជនសង្ស័យបានគេចខ្លួនបាត់តែម្ដង។ ក្រោយពេលកើតហេតុរួច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៤និង៤០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិរកាកោងទី១ ។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិបានស្វែងរកចាប់ខ្លួនជនសង្ស័យតែរកមិនឃើញ លុះដល់ថៃ្ងទី២៣ខែធ្នូឆ្នាំ២០១៧វេលាម៉ោង១០និង២៥នាទី ទើបសមត្ថកិច្ចនគរបាលបានធ្វើឃាត់ខ្លួនជនសង្ស័យបាននៅចំណុចដីចំការស្វាយឈ្មោះជ័យ នីក្រោយភូមិព្រែកផ្ដៅឃុំរកាកោង១ស្រុកមុខកំពូលខេត្តកណ្ដាលដើម្បីធ្វើការសាកសួរតែជនសង្ស័យមិនឆ្លើយសារភាពទេ។ករណីខាងលើនេះផ្នែកជំនាញកំពង់បន្តចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ