ឆ្នាំជូត ៖ រាសីល្អមធ្យម។ មានឱកាសដើម្បីពង្រីកបន្ថែមវិស័យថ្មីក្នុងការងារ ត្រូវលើកកម្ពស់ចំណេះដឹងដើម្បីឲ្យស្របនឹងការងារថ្មី។ គួរព្យាយាមជួបជុំមិត្តភក្តិអ្នកនឹងមានឱកាសរកចំណូលច្រើន។ មនោសញ្ចេតនា គួរបន្ថែមភាពរ៉ូមែនទិកបន្តិច ក្នុងទំនាក់ទំនងជាមួយគូស្នេហ៍ ទើបរក្សាបានយូរអង្វែង។ ទិសនាំលាភទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ទឹកដោះគោ។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ការងារ មានឱកាសបង្ហាញសមត្ថភាពខ្លួន ត្រូវប្រឹងប្រែងបញ្ចេញឲ្យអស់ដើម្បីផលប្រយោជន៍ទៅថ្ងៃមុខ។ ឱកាសរកចំណូលថែមពុំមាន ល្អបំផុតគួរប្រមូលផ្តុំក្នុងការងារបច្ចុប្បន្ន។ មនោសញ្ចេតនា មានការប៉ះពាក្យសម្តីបន្តិច ធ្វើឲ្យអ្នកទាំង២មានសង្គ្រាមត្រជាក់។ ទិសល្អទិសខាងជើង តំណមទិសខាងនិរតី។ ពណ៌គាប់ប្រសើរពណ៌ខៀវ។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល៖ រាសីឡើងខ្ពស់។ ការងារ៖ ជួបការលំបាកក្នុងការងារតែងមានអ្នកជួយយកអាសា។ វិនិយោគមានឱកាសល្អ ត្រូវចេះក្តាប់យកឲ្យទាន់ពេល។ មនោសញ្ចេតនា ចង់ឲ្យទំនាក់ទំនងកាន់តែស្និទ្ធស្នាលអ្នកគួរឧស្សាហ៍ដើរកម្សាន្តជាមួយគ្នា និងរកពេលល្អបង្ហាញទឹកចិត្តចំពោះដៃគូ។ ទិសនាំលាភទិសត្បូង តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីល្អមធ្យម។ ការងារល្អប្រសើរ , មានឱកាសបានជួបដៃគូដ៏មានសក្តានុពលឈានទៅពង្រីកបុព្វហេតុជោគជ័យ។ ទម្លាប់ចាយវាយខ្ជះខ្ជាយរបស់អ្នកយូរឬឆាប់ក៏គង់នឹងធ្វើឲ្យអ្នកប្រឈមនឹងការលំបាកហិរញ្ញវត្ថុ។ មនោសញ្ចេតនា ភាពឯកោក៏ជាបទសោធន៍ដ៏មានតម្លៃមួយ សម្រាប់ជីវិតរបស់អ្នកទៅថ្ងៃខាងមុខ។ ទិសនាំលាភទិសនិរតី តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ទឹកដោះគោ។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំរោង៖ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងដំណើរការដោយរលូន។ រកស៊ីធ្វើជំនួញជួញដូរសុទ្ធតែបានផលចំណេញច្រើន។ មនោសញ្ចេតនា អ្នកនៅលីវកុំអង្គុយនៅតែផ្ទះ ចូរចេញក្រៅជួបជុំមិត្តភក្តិអ្នកនឹងមានឱកាសបានជួបគូស្នេហ៍។ ទិសនាំលាភទិសខាងជើង តំណមទិសខាងអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីធ្លាក់ចុះ។ ការងារមានសភាពវឹកវរ ពិបាកអាចស្ងប់ស្ងាត់ ត្រូវនឹងនរប្រឈមមុខនឹងគ្រប់ស្ថានការណ៍។ អ្នកវិនិយោគភាគហ៊ុនត្រូវប្រយ័ត្នប្រយែង ចៀសវាងការឆេវឆាវ នឹងទទួលបរាជ័យធ្ងន់ធ្ងរ។ មនោសញ្ចេតនា អ្នកនៅលីវអាចជួបមនុស្សក្នុងសុបិន្ត ប៉ុន្តែត្រូវម្ចាស់ការក្នុងទំនាក់ទំនងនេះទើបទទួលបានលទ្ធផលដូចបំណង។ ទិសនាំលាភទិសកើត តំណមទិសឦសាន។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ អាស្រ័យដោយសមត្ថភាព និងឆន្ទៈរបស់ខ្លួនអ្នកត្រូវបានថ្នាក់លើជឿទុកចិត្ត អ្នករួមការងារគាំទ្រ។ វិនិយោគមានការប្រែប្រួល ត្រូវប្រយ័ត្នប្រយែង។ មនោសញ្ចេតនាអ្នកនៅលីវនឹងមានឱកាសបានជួបគូនិស្ស័យ អ្នករៀបការហើយមានក្តីសុខសុភមង្គល ក្នុងក្រុមគ្រួសារ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ដោយស្មារតីម្ចាស់ការសកម្ម នឹងការងារអាចជួយអ្នកដោះស្រាយកិច្ចការគ្រប់យ៉ាងបានយ៉ាងលឿន និងប្រសិទ្ធភាព។ ថ្ងៃនេះទោះរកស៊ីរបរអ្វីក៏ចំណេញយ៉ាងគាប់ចិត្ត។ មនោសញ្ចេតនា ជាថ្ងៃមួយពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសកើត តំណមទិសខាងពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ បៃតង។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ មិនត្រូវម៉ឺងម៉ាត់ហួស ក្នុងការងារព្រោះនឹងធ្វើឲ្យបរិយាកាសតានតឹង ពុំមានប្រយោជន៍សម្រាប់ទំនាក់ទំនងមិត្តរួមអាជីព។ ចំណូលស្ថិរភាព ពុំមានអ្វីគួរបារម្ភ។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានស្គាល់មិត្តភក្តិខុសភេទជាច្រើន អាចបង្កើតទំនាក់ទំនងថ្មីល្អទៅថ្ងៃមុខ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ទឹកដោះគោ។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីធ្លាក់ចុះ។ ត្រូវប្រយ័ត្នដោះស្រាយបញ្ហាការងារមួយៗ ចៀសវាងឆេវឆាវ នាំឲ្យកាន់តែមានកំហុស។ ចេញក្រៅមិនត្រូវយកតាមខ្លួនច្រើននូវរបស់មានតម្លៃ ឬលុយកាក់។ មនោសញ្ចេតនា ពុំមានការឆ្លើយតបល្អពីមនុស្សដែលអ្នកចង់បានជាគូស្នេហ៍ នាំឲ្យផ្លូវចិត្តមិនរីករាយ។ ទិសនាំលាភទិសខាងពាយ័ព្យ តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ទឹកដោះគោ។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងសុទ្ធតែអំណោយផលល្អ ត្រូវបានថ្នាក់លើស្រឡាញ់ទុកចិត្ត អ្នករួមការងារគាំទ្រ ហេតុនេះរាល់ការលំបាកសុទ្ធតែងាយដោះស្រាយ។ អាស្រ័យដោយមានផែនការហិរញ្ញវត្ថុដ៏ល្អ ដូច្នេះខ្ទង់ចំណូលក៏ទទួលបានយ៉ាងគាប់ប្រសើរ។ មនោសញ្ចេតនាកាន់តែក្តាប់ណែនពេកកាន់តែងាយរបូតពីដៃ។ ទិសនាំលាភទិសត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម ។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ដោយសារមិនសូវល្អ ការងារ ៖ មានគំនិតផ្ទុយពីថ្នាក់លើធ្វើឲ្យការងាររបស់អ្នកជួបឧបសគ្គច្រើន។ មិនត្រូវប្រថុយប្រថានក្នុងការវិនិយោគ ព្រោះប្រឈមហានិភ័យធំ។ មនោសញ្ចេតនា កុំបង្ខំគូស្នេហ៍ត្រូវផ្លាស់ប្តូរតាមខ្លួន។ ទិសនាំលាភទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕