Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​មាន​ការលំបាក​ដោះស្រាយ​បញ្ហា​ទឹក​លិច ក្នុង​រដូវវស្សា ត្រូវតែ​ខិតខំ ឱ្យអស់​ពី​លទ្ធភាព

spot_img

​ភ្នំពេញ​៖​លោក ឃួ​ង ស្រេង បាន​អះអាង​ថា ទោះបី​មាន​ការលំបាក​យ៉ាងណាក៏ដោយ ការដោះស្រាយ​បញ្ហា​ទឹក​លិច ក្នុង​រដូវវស្សា ត្រូវតែ​ខិតខំ ឱ្យអស់​ពី​លទ្ធភាព និង​ចូលរួម​ពី​គ្រប់​ជំនាញ ដើម្បី​ធានា​ថា​ជំនន់​ទឹកភ្លៀង នឹង​កាត់បន្ថយ​បាន​ច្រើន​បំផុត​។​

​នា​រសៀល​ថ្ងៃ​ចន្ទ ៨​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក គ​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ នៃ​គម្រោង​អភិវឌ្ឍន៍​បណ្ដាញ​លូ ប្រឡាយ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតី លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​បន្ថែមថា ជា​លទ្ធផល​អង្គប្រជុំ បាន​សម្រេច​រួម​មាន ចាប់ផ្ដើម​បើក​យុទ្ធនាការ​ស្ដារលូ​៤​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្តើម​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ប្រវែង​៤៦០​គីឡូម៉ែត្រ​។ រៀបចំ​ស្ដារ​ប្រឡាយ ដាក់លូ ដើម្បី​រំដោះ​ទឹក​ភាគខាងត្បូង និង​ខាងលិច​ព្រលានយន្តហោះ​។ រៀបចំ​ការងារ​សាងសង់​ស្ថានីយ៍​បូមទឹក​លូ​ប្រាំ និង​បង្កើន​កម្លាំង​ការ​បូម នៅ​ស្ថានីយ៍​បឹងទំពុន ដើម្បី​រំដោះ​ទឹក និង​កាត់បន្ថយ​ការលិចលង់ ទឹកជំនន់​ទឹកភ្លៀង​ជា​អតិបរមា នៅ​រដូវវស្សា​ឆ្នាំ​ក្រោយ​។​

​បើ​តាម​លោក​ម៉េត មាស​ភ័ក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពេល​បញ្ចប់​កិច្ចប្រជុំ​នោះ​ថា ក្នុង​កិច្ចប្រជុំ​នោះ​មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​អង្គភាព​ស្ថាប័ន លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា កិច្ចប្រជុំ​នេះ​ក្នុង​កោ​ល​បំណង​ពិនិត្យ​របាយការណ៍​ក៏ដូចជា​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​លូ​ប្រឡាយ​នៅ​រាជធានី​ភ្នំពេញ គឺ​ធ្វើ​យ៉ាងម៉េច​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច ដែល​កន្លងមក​ដោយ​មាន​ការ​ជន់​ដោយ​ជំនន់​ទឹកភ្លៀង ។ បើ​តាម​អ្នកនាំពាក្យ កិច្ចការ​ផ្តោត​សំខាន់​រួមមាន គឺ​បញ្ហា​លូ ដែល​ជា​ការ​បន្ត​កិច្ច​ការងារ​ក្នុង​អង្គប្រជុំ​កាលពី​សប្តាហ៍​មុន ហើយ​នៅ​ដើម​ខែ​មករា​ឆ្នាំ​២០១៨​ខាងមុខនេះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ក្នុងការ​ស្តារលូ ជាពិសេស​ក្នុង​៤​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​ខណ្ឌ​ដូនពេញ ចំការមន ៧​មករា និង​ខណ្ឌ​ទួលគោក ដែល​ក្នុង​យុទ្ធនាការ​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ស្តារលូ​ប្រវែង​ប្រមាណ​ជា​៤០០​គីឡូម៉ែត្រ ។ ក្នុង​កិច្ចប្រជុំ​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើ​ការបែងចែក​ការងារ​ដល់​មន្ទីរ​អង្គភាព​ជំនាញ​នូវ​តួនាទី​ដាច់ដោយឡែក​ពីគ្នា​រៀងៗ​ខ្លួន រវាង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​ទទួល​ការងារ​ស្តារ​ប្រព័ន្ធ​លូ​មេ ហើយ​បណ្តា​ខណ្ឌ​ទាំង​៤ ទទួល​ការងារ​ស្តារ​បណ្តាញ​លូ​រង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​រៀងៗ​ខ្លួន ។ លោក​បន្តថា ការ​បែង​ការងារ​ឲ្យដាច់​ចេញ​ពី​គ្នា គឺ​ក្នុង​គោលបំណង​ទទួលខុសត្រូវ​ការងារ​របស់ខ្លួន ដើម្បី​ឲ្យមាន​ភាពទ​ទួលខុសត្រូវលើ​ការងា​ររបស់​ខ្លួន ហើយ​ក្រោយ​ពេល​បញ្ចប់​យុទ្ធនាការ​ស្តារលូ​ហើយ ប្រសិនបើ​ជា​ផ្លូវ ឬក៏​លូ ដែល​បាន​ធ្វើការ​ស្តារ​ទាំង​ប៉ុន្មាន​មិនបាន​ល្អ​ប្រសើរ​នោះ យើង​នឹង​អាច​ដឹង​ចំពោះ​អ្នក​ដែល​ទទួលខុសត្រូវ​ច្បាស់លាស់​។ លោក​បន្តថា ការងារ​ស្តារលូ​មេ​នេះ ត្រូវ​ស្តារ​តាម​ប្រព័ន្ធ​បណ្ត្រា​ហូ​តដល់​ស្ថានីយ៍​បូម​ទឹកដែល​ជា​ទីតាំង​រំដោះ​ទឹកធំ​តែម្តង គឺ​បានន័យថា ស្តារ​បណ្តាញ​លូ​មេ​ហើយ បែរជា​នៅ​ជា​កង់ៗ​ដែល​ធ្វើឲ្យ​មិន​អាច​រំដោះទឹកលូ​បាន​ល្អប្រសើ​រ​នោះទេ ។​

​លោក​ម៉េត មាស​ភ័ក្តី បាន​បន្ថែមថា ចំពោះ​ការងារ​ប្រព័ន្ធ​បង្ហូរទឹក​តាម​ប្រឡាយ ដែល​សំដៅ​ទៅលើ​បណ្តា​ខណ្ឌ​ដែល​នៅ​ជាយក្រុង​ដែល​មាន​បញ្ហា​ជន់​លិច​ជំនន់​ទឹកភ្លៀង​ផង​ដែរ​នោះ ជាពិសេស​ក្នុង​តំបន់​ដង​ន័ង្គល​ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បញ្ហា​រំដោះ​ទឹក​នៅ​តំបន់​ភាគខាងត្បូង និង​ភាគ​ខាងកើត ព្រលានយន្តហោះ លើ​ការងារ​ដាក់​បណ្តាញ​លូ ប្រឡាយ ត្រូវបាន​ដាក់​ផែនការ​ធ្វើ​ហើយ​នឹង​គ្រោង​ត្រៀម​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូម​ទឹកលូ​ប្រាំ ដែល​ជា​ចំណុច​មួយ​ក្នុង​ការរំដោះ​ទឹក ដែល​បាន​ហូរ​ចេញពី​ភាគ​ខាងកើត និង​ភាគ​ត្បូង​ព្រលានយន្តហោះ ដើម្បី​ឲ្យ​បន្ត​ហូរ​ចេញ​ទៅ​តំបន់​ជើងឯក ។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក​អភិបាល ក៏​បាន​ណែនាំ​ឲ្យ​បង្កើត​គណៈកម្មការ​មួយ​ច្បាស់លាស់ ធ្វើ​ម៉េច​ជំរុញ​ទៅ​លើ​ការងារ​ទាំងអស់​នេះ ឲ្យបាន​ដំណើរការល្អ និង​ដោះស្រាយ​បាន​ទាន់ពេលវេលា មុន​រដូវវស្សា​ឆ្នាំ​ក្រោយ ដោយ​ធ្វើយ៉ាងណា​ព្យាយាម​កាត់បន្ថយ​ជា​អតិបរមា​លើ​បញ្ហា​នៃ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ឆ្នាំក្រោយ​នេះ​៕ ដោយ ៖ កូឡាប​

spot_img
×