Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​កំពង់ស្ពឺ ចាប់​ឃាតករ​ម្នាក់ ដែល​បាញ់​សម្លាប់គ្រូបង្រៀន​កីឡា​ម្នាក់ នៅ​សាលា​តាំង​របង ស្រុក​ឱ​រ៉ាល់​

spot_img

កំពង់ស្ពឺ ​៖ នគរបាល​មូលដ្ឋាន​នៅ​ស្រុក​ឱ​រ៉ាល់ បានឲ្យដឹងថា គ្រូបង្រៀន​ម្នាក់​ត្រូវបាន​ឃាតករ​ដៃ​ឆៅ ប្រើប្រាស់​កាំភ្លើង​បាញ់​សម្លាប់ នៅនឹងកន្លែង នា​រសៀល​ថ្ងៃ​ទី 8 ខែ​ឧសភា​នេះ នៅ​សាលា​តាំង​របេង​ស្រុក​ឱ​រ៉ាល់​។ បន្ទាប់​ពី​បាញ់ប្រហារ​ហើយ ជនដៃដល់​បាន​ព្យាយាម​រត់គេចខ្លួន ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន ហើយ​វាយខ្នោះ​យក​ទៅ​សួរ​ចម្លើយ​។​

​សមត្ថកិច្ច​នគរបាល បានឲ្យដឹងថា ឃាតករ​ឈ្មោះ រាសី អាយុ​៣០​ឆ្នាំ ស្រុក​នៅ​ខេត្ត​បន្ទាយមានជ័យ ចំណែក​ជនរងគ្រោះ​ឈ្មោះ តូច វាសនា​។​

​លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ថ្លែងថា មាន​ករណី​បាញ់សម្លាប់​គ្រូបង្រៀន​កីឡា​ម្នាក់ នៅ​សាលា​តាំង​របង ស្រុក​ឱ​រ៉ាល់ ខេត្ត​កំពង់ស្ពឺ ខណៈ​ដែល​គ្រូបង្រៀន​រូបនោះ កំពុង​ហូបបាយ​ថ្ងៃត្រង់ ជាមួយ​គ្រូៗ​ដទៃទៀត​នៅ​ក្នុង​សាលា​។​

​លោក​ឧត្តមសេនីយ៍​បញ្ជាក់ថា ឃាតកម្ម​បាញ់​សម្លាប់​នេះ កើតឡើង នៅ​ម៉ោង​ប្រហែល​១​រសៀល ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ។ ទោះជា​យ៉ាងណា លោកស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ នៅ​ពុំ​ទាន់​បញ្ជាក់​អំពី​មូលហេតុ នៃ​ករណី​នេះ​ឡើយ ។ បន្ទាប់​ពី​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ជនរងគ្រោះ​រួច ជនបង្ក​ព្យាយាម​រត់គេចខ្លួន ប៉ុន្តែ​សមត្ថកិច្ច​បាន​តាម​ចាប់ខ្លួន និង​យក​ទៅ​សួរចម្លើយ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ៕​ ដោយ ​៖​ កូឡាប​

 

spot_img
×