Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​ណេត ​បង្កប់​ល្បែងភ្នាល់​បាល់​ ជល់​មាន់​ បៀ​បា​កា​រ៉ាត់​ ដុះ​ស្លែ​យីហោ​ PH និង ​XB 88 Cafe កំពុងបើក​លេង​យ៉ាង​គក្រឹកគគ្រេង​ក្នុង​សង្កាត់​បឹងត្របែក​

spot_img

​ភ្នំពេញ ​៖​ ទីតាំង​ណែ​ត​បង្កប់​ល្បែងភ្នាល់​បាល់​ និង​កន្ទុយលេខ​ រួម​ទាំង​ជល់​មាន់​ និង​បៀ​បា​កា​រ៉ាត់​ តាម​អន​ឡាញ​ ចំនួន​ ២​កន្លែង​ដែល​មាន​យីហោ​ PH នៅ​ចំណុច​ផ្ទះ​ម្លប់​ដើម​ជ្រៃក្រឹម​ ទល់មុខ​គ្នា​បើក​លេង​យូរណាស់​មក​ហើយ​ និង​មួយកន្លែង​ទៀត​ជ្រក​ក្រោម​ស្លាក​យីហោ​ XB 88 Cafe កំពុងបើក​លេង​យ៉ាង​គក្រឹកគគ្រេង​ក្នុង​មូលដ្ឋាន​ដែល​ខុស​នឹង​បទបញ្ជា​របស់​សម្តេច​ក្រ​ឡា​ហោម​សខេង ​ដែល​បានដាក់​បញ្ជា​ឲ្យកម្លាំង​មាន​សមត្ថកិច្ច​ទាំងអ​ស់ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​បង្ក្រាប​ឲ្យអស់​ពី​មូលដ្ឋាន​បែរ​ជបណ្តែតបណ្តោយ​ឲ្យ​ម្ចាស់​ទីតាំង​នេះ​កំពុងបើក​លេង​យ៉ាង​សេរី​មិន​ដែល​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខាង​មួយណា​ហ៊ាន​ចុះ​ទៅ​បង្ក្រាប​ឡើយ​។​

​សូមបញ្ជាក់​ថា​ទីតាំងណេត​បង្កប់​ល្បែង​ភ្នាល់បាល់​ជល់មាន់​តាមអ​ន​ឡាញ​ និង​កន្ទុយលេខ​មួយកន្លែង​ទៀត​នៅ​ទល់​គ្នា​ជ្រក​ក្រោម​ស្លាក​យីហោ ​XB 88 Cafe ខាងលើ​នេះ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​៤៧៤ ​ភូមិ​ ៧​ សង្កាត់​បឹងត្របែក​ ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ​។​

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យដឹងថា​៖​ ទីតាំង​ខាងលើនេះ​តាំង​ពី​បើក​អាជីវកម្ម​មក​មិន​ដែល​ឃើញ​សមត្ថកិច្ច​ចុះ​បង្ក្រាប​នោះ​ទេ​ អ្នកខ្លះ​ទៀត​លេង​ចាញ់​លុយ​អស់​ពី​ខ្លួន​រាប់រយ ​រហូតដល់​ប្រាក់​ពាន់​ដុល្លារ​ ក៍មាន​ដែរ​ ទាំង​ដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ​ លោកស្នងការ​រាជធានី​ភ្នំពេញ ​ក៏​ដូចជា​សម្តេច​ក្រឡាហោម​ស​ខេង​ បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ឲ្យអស់​ពីមូលដ្ឋាន ​តែ​បែរជា​ក្នុង​ភូមិសាស្ត្រ​សង្កាត់​បឹង​ត្របែក​ មាន​ទីតាំង​ល្បែង​ដូច្នេះ ​សូម​អាជ្ញាធរ​មូលដ្ឋាន​ ជាពិសេស​លោក​ថេង ​សុថុ​ល​ អភិបាល​ខណ្ឌ​ចំការម​ន​ ទើប​ឡើង​ថ្មី​មេត្តាជួយ​ចុះ​ពិនិត្យ​មើល​ជាក់ស្តែង​ និង​បង្ក្រាប​ផង​ទាន​ ដើម្បី​ឲ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ស្រប​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យើង​កុំ​បណ្តែតបណ្តោយ​ឲ្យមាន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​យ៉ាង​សេរី​បែបនេះ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×