Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​លាក់បាំង​នូវ​បទល្មើស​ល្បែងស៊ីសង ក្នុង​មូលដ្ឋាន ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​វា​មិន​ល្អទេ​

spot_img

​កំពង់ធំ ​៖ ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​បាន​អះអាងថា ៖ ​ការ​លាក់បាំង​នូវ​បទល្មើស ពិសេស​ល្បែងស៊ីសង​ខុសច្បាប់ បៀ​រ អាប៉ោង ជល់​មាន់ ចាក់​កូន​សត្វ ។ល។ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន វា​មិនមែន​ជា​ការល្អ​ឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី ០៨ ឧសភា ២០១៩ លោក​វរសេនីយ៍ឯក ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​មេមត់ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​នៅ​សាលប្រជុំ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ពិក្សា​គ្នា​នៅ​លើ​ចំណុចខ្លាំង ចំណុចខ្សោយ និង​ចំណុច​ខ្វះចន្លោះ​ក្នុង​ការងារ​ប្រចាំថ្ងៃ នឹង​រកឲ្យឃើញ​ចំពោះ​ការងារ​ដែល​កំពុ​ង​អនុវត្ត​ជួប​បញ្ហា​ប្រឈម​ជា​មួយ​អធិការរង​ទទួល​ផែន​ជំនាញ នាយ​-​នាយរង​ផ្នែក និង​នាយ​ប៉ុស្តិ៍​ទាំង​១៤ ។​

​ក្នុងឱកាស​នោះ​លោក​បាន​សង្គត់ធ្ងន់​ចំពោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដែល​ធ្វើការ​នៅ​មូលដ្ឋាន​ភូមិ​-ឃុំ ដែល​នៅ​គៀក​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ហើយ​កំពុង​មាន​ការជួយ​លាក់បាំង​ជូន​ពួកគាត់​នូវ​បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់ បៀ​រ អាប៉ោង ជល់​មាន់ ចាក់​កូន​សត្វ​ទាំង​១២ ។ល​។ ដើម្បី​ទទួល​នូវ​សំណូក​ប្រចាំថ្ងៃ ឬ​ខែ បម្រើឲ្យ​ផលប្រយោជន៍​ខ្លួនឯង​ផ្ទាល់​នោះ​ត្រូវ​កែតម្រូវ​ឡើងវិញ​ជា​បន្ទាន់។​

​លោក​អធិការ​ក៏​បាន​បញ្ជាក់ថា ៖ បើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់​ចុះ​ទៅ​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ខ្លួន​គ្រប់គ្រង​ឲ្យ​ពួកគាត់​អំពី​ច្បាប់​ផ្សេងៗ និង​ពិសេស​ឲ្យ​ពួកគាត់​បាន​យល់​អ្វី​ហៅថា​ច្បាប់​ល្បែងស៊ីសង​ខុសច្បាប់​នោះ​វា​ការ​ល្អ​បំផុត​សម្រាប់​ភូមិ​-ឃុំ​-​ស្រុក​យើង ។ ទាំងនោះ​ហើយ​ដែល​អាច​បង្ហាញ​ឲ្យឃើញ​ថា​នៅ​មាន​ការចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​.​ឃុំ​សុវត្ថិភាព​បាន​ល្អប្រសើរ ។​

​ប៉ុន្តែ​បើសិនជា​ពួកគាត់​មិន​ស្តាប់​ការអប់រំ​ណែនាំ​ដោយ​បន្ត​ផ្គើន​ជាមួយ​សមត្ថកិច្ច និង​ល្មើស​ជាមួយ​ច្បាប់​មិន​រៀងចាល​ជាមួយ​យើង​ជា​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទេ​នោះ ត្រូវ​ចាត់​តាម​វិធានការ​ច្បាប់​ល្បែងស៊ីសង​ខុស​ច្បាប់​ដោយ​មិន​មាន​ការយោគយល់ ដោយ​ថតរូប​ពួ​គាត់​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​ផេ​ក អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​យើង​ផ្ទាល់​តែម្តង ៕​ ដោយ​៖​កូឡាប​

spot_img
×