Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​នាយ​ហុងដា និង​សង្សារ ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​៧​ឆ្នាំ និង​៥​ឆ្នាំ លើ​សំណុំរឿង​សម្លាប់​ម្តាយចុង​

spot_img

ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​កូនប្រុស​នាយ​ហុងដា ដាក់ពន្ធនាគារ​៧​ឆ្នាំ និង​សង្សារ​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។ សំណុំរឿង កូនប្រុស​នាយ​ហុងដា និង​សង្សារ ដែល​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ធ្វើឡើង​ជា​អសាធារណៈ​។

​ជនជាប់ចោទ​ឈ្មោះ ខា សុ​ខេន ហៅ​និច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កូនប្រុស​បង្កើត​របស់​តារាក​ប្លែង នាយ​ហុងដា និង​ឈ្មោះ នេ​ត រស្មី​កន្និកា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជាប់ចោទ​ពី​បទ ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ឈ្មោះ ខា សុ​ខេន បាន​សារភាព​ថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព សម្លាប់​ម្តាយចុង​ឈ្មោះ ស៊ឹម ច​ន្ធី អាយុ​១៩​ឆ្នាំ ពិតប្រាកដ​មែន គឺ​ធ្វើ​សកម្មភាព តែម្នាក់ឯង កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​បន្ទប់​ខុន​ដូ របស់​ឪពុក (​នាយ​ហុងដា​) តែ​ក្រោយ​ពេល​សម្លាប់​រួច សង្សារ​របស់​ខ្លួន មក​ពី​ធ្វើការ​វិញ​ទាន់​ខ្លួន​ក៏​បាន​អង្វរ​សង្សារ​កុំឲ្យ​ឆោឡោ និង​ជួយ​យក​ភួយ​មក​រុំ​សាកសព អូស​ទៅ​ទុក​នៅ​បន្ទប់ទឹក ព្រមទាំង​ដោះ​យក​កងដៃ​២១​កង ជញ្ជៀន​១​វង់ ទូរស័ព្ទ​ណូគា​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង ចាកចេញ តែម្តង​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×