កំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ២នាក់ទៀតរងរបួសធ្ងន់ ដោយសាររន្ទះបាញ់ ខណៈដែលជនរងគ្រោះកំពុងច្រូតស្រូវពេល មេឃកំពុងភ្លៀង កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះមាស សារុន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំណែកឯយុវជន ២ នាក់ទៀត ដែលរងរបួសធ្ងន់ នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ គ្រាន់តែដឹងថារស់នៅក្នុងភូមិឃុំជាមួយគ្នា។ ជនរងគ្រោះទាំង៣នាក់បាននាំគ្នាទៅច្រូតស្រូវប្រាំង ហើយពេលមេឃកំពុងភ្លៀងជនរងគ្រោះប្រើទូរស័ព្ទខលហៅគ្នា ក៏ត្រូវរន្ទះបាញ់ ៕ ដោយ ៖ បញ្ញាស័ក្តិ