ស្រុកព្រៃនប់ ៖ បុគ្គលិកទូរទស្សន៍អប្សរា៤នាក់ បានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តដឹកទំនិញ ក្នុងទិសដៅបញ្ច្រាសគ្នា នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ១៩៩-២០០ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តនិងរថយន្ត កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ។
នគរបាលចរាចរបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងទិសដៅផ្ទុយគ្នាបានកើត ឡើងរវាងម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X-6815 ជិះគ្នា៤នាក់ ក្នុងនោះ មានស្រីម្នាក់ ជាបុគ្គលិកទូរទស្សន៍អប្សរា បានបុកគ្នាជាមួយរថយន្តប្រភេទដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-5998 បានបណ្ដាលឲ្យភាគីខាងរថយន្ត ទូរទស្សន៍អប្សរារងរបួសទាំង៤នាក់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកលិគឹមឌីវាលរេញ។ មធ្យោបាយធ្វើដំណើរទាំង២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ