Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​ចៅ ២​នាក់ អោយ​ដេក​លើ​ផ្ទះ រវល់​ដឹក​ក្របី​ទៅ​ព្រលែង​នៅ​វាលស្រែ​មួយ​ភ្លែត ស្មាន​មិន​ដល់​ចៅ​ទាំង​២​នាក់ លង់ទឹក​ស្លាប់​គួរឱ្យ​សង្វេគ​

​ខេត្ត​ស្វាយរៀង ៖ ក្មេងប្រុស ២​នាក់ បាន​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អាណោច​អ​ធ័ម ខណៈ​ដែល​យាយ​បាន​ដាក់​អោយ​ចៅ​ដេក​លើ​ផ្ទះ ហើយ​រូបគាត់​បាន​ដឹក​ក្របី​ទៅ​ប្រលែង​នៅ​វាលស្រែ លុះ​ពេល​យាយ​ត្រឡប់មកផ្ទះ​វិញ ទៅរ​កចៅ​មិនឃើញ​ក៏​ដើរ​ទៅ​រក​មើល​ម្តុំ​ស្រះ ស្រាប់តែ​ឃើញ​ចៅ​ទាំង ២​នាក់ អណ្តែត​ក្នុង​ស្រះ​ទឹក​មិនដឹង​ថា​ចៅ​ទាំង ២ នាក់ ចុះពីលើផ្ទះ​ដើរចូល​ស្រះ​ទឹក​ពី​ពេល​ណា ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ ត្រពាំង​ស្បូវ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ។​

​បើ​តាម​លោកយាយ​ឈ្មោះ ឡា​ញ ធឿន ដែល​នាំ​ចៅ​ដេក​បាន​ប្រាប់អោយដឹង​ថា​៖ នៅ​មុនពេល​កើត​រូបគាត់​បាន​នាំ​ចៅ​ទាំង ២ ដេក​លើ​ផ្ទះ រួច​គាត់​ដើរ​ទៅ​ដឹក​ក្របី​យកទៅ​ព្រលែង​ចោល​នៅ​វាលស្រែ លុះ​ដល់​គាត់​ត្រឡប់មក​ពី​ព្រលែង​ក្របី​វិញ ឡើង​លើ​ផ្ទះ​ស្រាប់តែ​បាត់​ចៅ​ទាំង​ពីរ​មិន​ដឹង​ថា​ទៅ​ណា​នោះ​ទេ ។​

​គាត់​ក៏​ដើរ​រក​តែ​មិនឃើញ​សោះ​សង្ស័យ​ធ្លាក់​ទឹកស្រះ​ក៏​ដើរ​ទៅ​រក​មើល​នៅ​ស្រះ​ទឹក ស្រាប់តែ​ឃើញ​ចៅ​អណ្តែត​ទឹក​ស្រះ ក៏​ចុះ​ស្រង់​លើក​ឡើង​លើ​គោក ប៉ុន្តែ​ចៅ​ទាំង ២ បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ៖ សព​ក្មេងប្រុស​ទី​១.​មានឈ្មោះ អុល សម្បត្តិ អាយុ ២​ឆ្នាំ​ឪពុក​មានឈ្មោះ ណុំ អុល អាយុ ២៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ រ័ត្ន ធី អាយុ ២៥ ឆ្នាំ​។ សព​ក្មេងប្រុស​ទី​២.​មានឈ្មោះ សុខ រាជ​ពិ​ស័ត្ត អាយុ ២ ឆ្នាំ ឪពុក​ឈ្មោះ សុខ វ៉ែន អាយុ​៣៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ អ៊ូ ធី​ដា អាយុ ៣០ ឆ្នាំ អ្នក​ទាំងអស់​រស់នៅ​ភូមិ ត្រពាំង​ស្បូវ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ៕ ដោយ ៖ វ៉ៃកូ​

×