ភ្នំពេញ ៖ លោកវិល្លៀម បានប្រកាសថា ស្ត្រីម្នាក់ ក្រោយអយុត្តិធម៌ជាង១០ឆ្នាំ និងត្រូវជាប់គុក២ដង ហើយត្រូវដាក់ច្រវ៉ាក់ជើង ទោះបីជានាំយកមកព្យាបាលជំងឺ នៅមន្ទីរពេទ្យក៏ដោយ ហើយលោកថា មិនថាគាស់ជីកទេ ទោះត្រូវជីកដីស្រាវជ្រាវដល់ទ្វានរក ក៏ខ្ញុំត្រូវយកយុត្តិធម៌ មកវិញដែរ។
លោកវីល្លាម គណបក្សខ្មែរក្រោក និងជា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅថ្ងៃទី 12 ខែឧសភា ឆ្នាំ 20190 បានសរសេរនៅផ្ទះ facebook ផ្លូវការថា ទៅប្លន់ដីគ្នា ចាប់គ្នាដាក់គុក២ដង ដាក់កម្លាំងប្រដាប់អាវុធទៅបំភ័យ បាញ់បោះ ដុតកំទេច ដកហូតទ្រព្យសម្បត្តិ ចាប់គ្នាដាក់គុកហើយពេលគ្នា ឈឺទៅពេទ្យដាក់ច្រវាក់ជើងដូចតិរឆ្ឆាន ធ្វើបាបតាំងពីគ្នានៅវ័យក្មេង សម្រស់ស្អាតរហូតក្លាយជា ជរាវ័យចំណាស់ ។ ព្រោះអាងអំណាចខ្លួនជា ឧកញ៉ា យោធា ។
លោកបានបន្តថា ករណីនេះទីបំផុតសំណុំរឿង បានធ្លាក់ដល់ដៃខ្ញុំហើយ ក្រោយជនរងគ្រោះស្រវ៉េស្រវ៉ា រត់រកអោយខ្ញុំជួយ ខណៈជនរងគ្រោះត្រូវបានគេរំលោភដី ព្យាបាទផ្លូវចិត្ត រត់រកយុត្តិធម៌គ្រប់ជាន់ថ្នាក់តែគ្មានពន្លឺ ថ្នាក់លើអាណិត ថ្នាក់ជាតិខំជួយ ថ្នាក់ក្រោមភូតភឃុបឃិត បិទបាំង ជួយអ្នកមានអំណាច មិនខ្វល់ទឹកភ្នែកអ្នកក្រ ។ សំណុំរឿងនេះ និងត្រូវលាតត្រដាងមកវិញ ក្រោយអយុត្តិធម៌ជាង១០ឆ្នាំ មិនថាគាស់ជីកទេ ទោះត្រូវជីកដីស្រាវជ្រាវដល់ទ្វារនរក ក៏ខ្ញុំត្រូវយកយុត្តិធម៌មកវិញដែរ ក្រោមការប្ដេជ្ញាចិត្តថា «ពលរដ្ឋខ្ញុំមិនមែនជាសត្វតិរច្ឆាន ឲ្យនរណាមកជិះជាន់បាន តាមចិត្តដោយអំពើយង់ឃ្នងនោះទេ»។
លោកបានបន្ថែមថា ករណីនេះខ្ញុំបានចុះដល់ទីតាំងទំនាស់ ទទួលបានតម្រុយភស្តុតាង ចម្លើយគ្រប់គ្រាន់និងកសាងឯកសារ បើកសំណុំរឿងនេះជាថ្មី រកយុត្តិធម៌ឲ្យជនរងគ្រោះ៕ ដោយ ៖ បញ្ញាស័ក្តិ