កណ្តាល៖ យុវជនម្នាក់ ដែលរងការចោទប្រកាន់ ករណីលួងលោមក្មេងស្រីអាយុ១៣ឆ្នាំ រួមភេទបានសម្រេច២ដង ត្រូវនគរបាលឃាត់ខ្លួន យោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ កាលពីម៉ោង៨ យប់នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ស្ថិតនៅចំណុចដីឡូតិ៍ចំការស្វាយភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានមុខរបរជាសិស្សរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនរងសង្ស័យឈ្មោះ សៀ ស៊ាក់ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មករបូបខ្សាច់ រស់នៅភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
នគរបាលដដែលបានបន្តថា កន្លងមកជនរងគ្រោះបានស្គាល់ជនសង្ស័យ តាមរយៈជនសង្ស័យសុំលេខទូរស័ព្ទជនរងគ្រោះ។ ជារៀងរាល់ថ្ងៃជនសង្ស័យតែងតែ ទូរស័ព្ទទាក់ទងគ្នាជាមួយកុមារី រងគ្រោះរហូត និងបានណាត់ជួបនៅមាត់ទន្លេ។
លើកទី១ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨ ជនរងគ្រោះបាន ទៅជួបជនសង្ស័យរយៈពេលប្រហែលកន្លះម៉ោង តែមិនបានខ្លួនប្រាណគ្នាទេ គ្រាន់តែបានចាប់អោបថើបតែប៉ុណ្ណោះ លើកទី២ នៅថ្ងៃទីមិនចាំក្នុងខែធ្នូ ឆ្នាំ២០១៧ ម៉ោងប្រហែល៧ រំលងប្រហែល១អាទិត្យ ក្រោយមកជនរងគ្រោះបានទៅជួបជនសង្ស័យ នៅមាត់ទន្លេពេលនោះ ជនសង្ស័យបានចាប់ឱបថើបជនរងគ្រោះ រួចចាប់ផ្តួលជនរងគ្រោះលើដី ធ្វើសកម្មភាពរួមភេទរហូតបានសម្រេចម្តង។
លុះដល់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង៧ជាង ជនសង្ស័យបានទូរស័ព្ទឲ្យជនរងគ្រោះ មកជួបខ្លួននៅកន្លែងដដែល ពេលនោះជនរងគ្រោះបានមកជួប ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ជនរងគ្រោះឱប ស្ទាប ថើបប្រហែលរួចរួមភេទជាមួយ ជនរងគ្រោះបានសម្រេចម្តងទៀត។ លុះពេលជន រងគ្រោះត្រឡប់ទៅដល់ផ្ទះវិញ ម្ដាយសួរមកពីណា ពេលនោះជនរងគ្រោះបានឆ្លើយកុហកម្ដាយថា មកពីទិញអីញ៉ាំ។ និយាយរួច ម្ដាយជនរងគ្រោះទាញដៃជនរងគ្រោះដើរទៅផ្ទះពូកំរី រួចនាំដើរទៅមាត់ទន្លេ កន្លែងរោងរបស់ជនសង្ស័យស្នាក់នៅ សួរនាំរួចបានប្តឹងឲ្យនគរបាលចុះទៅឃាត់ខ្លួនជនសង្ស័យចាត់ការទៅតាមផ្លូវច្បាប់។
នៅដំណាក់កាលនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយសង្សារបស់ខ្លួនពិតប្រាកដមែន ដោយពួកគេទាំងពីរនាក់ស្រឡាញ់គ្នា។ ប៉ុន្តែទោះបីជាមានការព្រមព្រៀងគ្នាក៏ដោយ ក៏ជនសង្ស័យត្រូវនគរបាលស្រុកមុខកំពូល កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖បញ្ញាស័ក្តិ