Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ០១​នាក់ ដែលជាចោរ​ឆ្លៀត​ឱកាស​ពួនស្ទាក់​ប្លន់​ប្រជាពលរដ្ឋ​នៅ​កន្លែង​ស្ងាត់ ទៅ​តុលាការ​

​ភ្នំពេញ ​៖ ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០១​នាក់ ដែលជា​ចោរ​ឆ្លៀត​ឱកាស​ពួនស្ទាក់​ប្លន់​ប្រជាពលរដ្ឋ​នៅ​កន្លែង​ស្ងាត់ ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​ករណីនេះ​កើតឡើង​កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១និង១៥​នាទី នៅ​ចំណុច ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្ករ​ហេតុដោយ​ជនសង្ស័យ ០១​នាក់ ឈ្មោះ ជា ចាន់​ចាំ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ បានធ្វើ​សកម្មភាព​ពួនស្ទាក់ និង​យក​ដុំថ្ម​គប់ ទៅលើ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​នៅ​កន្លែង​ង​ងឺ​ត​ស្ងាត់ ចំណុចខាងលើ ដើម្បី​ប្លន់​ទ្រព្យសម្បត្តិ​មានតម្លៃ​ពី​ប្រជាពលរដ្ឋ តែ​ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យឃើញ បាន​ឃាត់ខ្លួន​យកមកទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ក្រោម​វិធាន​ការជំនាញ រូបគេ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹងថា រូបគេ​បាន​អង្គុយ​ផឹកស្រា​នៅ​កន្លែង​ស្ងាត់​ក្បែរផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ក្នុង​គោលបំណង​ចាំ​ស្ទាក់ផ្លូវ និង​គប់​ដុំថ្ម​ទៅលើ​ប្រជាពលរដ្ឋ ឆ្លងកាត់​នៅ​ទីនោះ ដែលជា​កន្លែង​ស្ងាត់ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​មានតម្លៃ បន្ទាប់មក ក៏មាន​ក្មេងប្រុស​ម្នាក់ អាយុ​ប្រហែល​១៨​ឆ្នាំ ជិះ​ម៉ូតូ ម៉ាក ស៊ូ​ម័​រអិច ឆ្លងកាត់​ទី​ស្ងាត់​ដែល​រូបគេ កំពុង​ពួនស្ទាក់ ភ្លាមនោះ រូបគេ​បាន​យក​ដុំថ្ម​ដែល​បាន​ត្រៀម​ទុក​ស្រេច គប់​ទៅលើ​ក្មេងប្រុស​នោះ តែ​មិនត្រូវ ស្របពេលនោះ​មាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យល្បាត​ឃើញ បាន​ឃាត់ខ្លួន​រូបគេតែម្តង​៕​ ដោយ​៖​កូ​ឡាប​

×