Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​ទំនើង​មួយក្រុម​ព្រួត​គ្នា​វាយ​បុរស​ស្លាប់

​ភ្នំពេញ​៖ បុរស​ម្នាក់​ស្លាប់ ក្នុង​ករណី​ឃាតកម្ម ដែល​កើតឡើង​ពី​ទំនាស់​ពាក្យសំដី ដោយ​ពួកក្មេង​ទំនើង​មួយក្រុម​ព្រួត​គ្នា​វាយ​បុរស​រូប​នោះ​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ម៉ោង​២៤ ថ្ងៃ​អង្គារ៍ ទី​២៥ ខែ ធ្នូ ឆ្នាំ​២០១៧​នៅ​ផ្លូវលំ មុខ​ផ្ទះ​លេខ​១A ភូមិ​ទួល​ពង្រ សង្កាត់ ចោម​ចៅ​ទី​១ ខណ្ឌ ពោធិ៍​សែន​ជ័យ​។ សព​ឈ្មោះ ឈឿង​សូរិយា​ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​លីសែង ទីលំនៅ​ភូមិ ព្រៃ​គុយ ឃុំ​គោ​កខ្ចក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​ពង្រ សង្កាត់ ចោមចៅ​១​ខណ្ឌ ពោធិ៍​សែន​ជ័យ​។​ ​អ្នក​របួស​ឈ្មោះ​នួន​សុ​វណ្ណៈ​ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ​គ្រូបង្រៀន​នៅ​សំឡូត​ខេត្ត បាត់ដំបង​។​

​នៅវេលា​ម៉ោង​១៦​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧​ឈ្មោះ​នួន​សុ​វណ្ណៈ បាន​នាំគ្នា​ផឹកស៊ី​ជាមួយ​បងប្អូន នៅមុខ​ផ្ទះ​របស់​ខ្លួន អស់​ស្រា​បៀរ​អង្គរ​ចំនួន​៦​កំប៉ុង​។ ឈ្មោះ នួន​សុ​វណ្ណៈ​បាន​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​ឈ្មោះ​ឈឿង​សូរិយា (​សព​) បាន​មួយសន្ទុះ ឈ្មោះ​ឈឿង​សូរិយា ក៏​មក​ដល់ ក៏​ឡើងទៅ​ផឹកស៊ី​នៅ​លើ​បន្ទប់​ផ្ទះ​ជាន់​ទី​២ មាន​គ្នា​ចំនួន​៨​នាក់ អស់​ស្រាថ្នាំ​ប្រហែល​ជាង​៦​លីត្រ​។

ពេល​ផឹក​អស់ ឈ្មោះ​ឈឿង​សូរិយា បាន​ឲ្យឈ្មោះ នួន វណ្ណៈ ជិះ​ម៉ូតូ​ម៉ាក​ឌុប​ជូន​ទៅ​បន្ទប់​ជួល​នៅ​ខាងកើត ភូមិ​ទួល​ពង្រ រួច​ក៏​នាំគ្នា​ទិញ​ស្រា​បៀរ​កម្ពុជា​ចំនួន​៤​កំប៉ុង ផឹក​អស់​ម្នាក់ ២ កំប៉ុង​ទៀត។ រហូតដល់​ម៉ោង​២៣៖៣០​នាទី ឈ្មោះ​នួន​វណ្ណះ បាន​បបួល​ឈ្មោះ​ឈឿង​សូរិយា (​សព​) ឲ្យ​ជូន​ទៅ​យកប្រពន្ធ​នៅ​ហាង​តា​ម៉ាប់ នៅ​ផ្លូវវេង​ស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣។ រួច​ក៏​ផឹក​បន្ត​ទៀត​រង់ចាំ​ប្រពន្ធ​ចេញពី​ធ្វើការ​។ លុះដល់​ម៉ោង​២៤ ប្រពន្ធ​របស់​ឈ្មោះ​នួន​វណ្ណៈ​ចេញ ក៏​នាំគ្នា​ទៅ​ហូប​បបរ​នៅ​ផ្សារ​ដើម​គរ ពេល​ហូប​រួច ក៏​នាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ពេល​ជិះ​មក​ដល់​ម្តុំ​រោងចក្រ​កន្លែង​ផ្ទះ​ជួល ផ្សារ​ទួល​ពង្រ ស្រាប់តែ​មាន​មនុស្ស​គប់​ដប​ទឹក​សុទ្ធ​មកលើ​ខ្លួន​។ ពេលនោះ​ឈ្មោះ នួន​​វណ្ណៈ​ ក៏​បត់​ម៉ូតូ​ត្រឡប់ក្រោយ មក​សួរ​ថា​ ហេតុ​អី​បានជា​គប់​ខ្ញុំ ក៏​ទំនាស់​ពាក្យសំដី​គ្នា ហើយ​ឈ្មោះ​នួន​វណ្ណៈ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ ឈរ​លេង​នៅ​មុខ​ផ្ទះ​ ​ពេលនោះ​ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​៥​នាក់ ជិះ​មូតូ​៣​គ្រឿង (​មួយគ្រឿង​ម៉ាក​PCX​ពណ៌​ស មិន​ចាំ​ស្លាក​លេខ និង​២​គ្រឿង​ទៀត មិន​ស្គាល់​) ប្រដាប់​ដោយ​ដំបង វាយ​មក​លើ​ជនរងគ្រោះ បណ្តាលឲ្យ​ស្លាប់ និង​របួស​។ ជនរងគ្រោះ​ស្លាប់ ដោយ​វាយ​បែកក្បាល ហើយ​សាកសព​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ខេត្ត​ព្រៃវែង​៕ ដោយ​៖​កូឡាប​

 

 

spot_img
×