ភ្នំពេញ ៖ ស្ត្រីម្នាក់ជាម្តាយក្មេងស្រីម្នាក់ បានបាត់កូនស្រីរយៈពេល២ថ្ងៃ ហើយដើរគ្រប់ច្រកល្ហក ក៏តាមទាន់ឃើញនៅជាមួយយុវជនម្នាក់ និងកំពុងរួមរ័ក ជាមួយកូនស្រីរបស់ខ្លួន បន្ទាប់ពីឃើញកូនស្រីរបស់ខ្លួនកំពុងរួមរ័ករួចហើយម្តាយដឹកដៃកូនស្រីទៅប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនយុវជននោះ ។
យុវជនម្នាក់នោះ និងក្មេងស្រីនោះ បានស្រឡាញ់គ្នាប្រហែលជាង១ឆ្នាំមកហើយ ព្រមទាំងធ្លាប់ ដឹកដៃគ្នាចូលផ្ទះសំណាក់ និងផ្ទះជួលរួមរ័កមេត្រីសម្រេចជាច្រើន ដងមកហើយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីកាលពីម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ឧសភា ២០១៩ នៅក្នុងបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក។
យុវជនសង្ស័យ ឈ្មោះ លី ឌីជេម ហៅ រ៉ូ អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលគ្មានលេខខាងលើ សមត្ថកិច្ចពិនិត្យពិនិត្យទឹកមនោម ឃើញមានសារធារុញៀនផងដែរ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ។
មុនពេលកើតហេតុ គឺវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ក្មេងស្រីនោះ បានចេញពីផ្ទះ ដោយមិនបានប្រាប់ឪពុកម្តាយ ឲ្យដឹងឡើយ ធ្វើឲ្យឪពុកម្តាយ និងក្រុមគ្រួសារភ័យស្លន់ស្លោ ដើររកនាង គ្រប់ទីកន្លែង តែរកមិនឃើញនាងឡើយ។
លុះនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ម្តាយមីងបង្កើតក្មេងស្រីនោះ បានប្រទះឃើញនាងកំពុងតែនៅជាមួយយុវជនសង្ស័យក្នុងបន្ទប់ជួល ទីតាំងកើតហេតុ ភ្លាមនោះ ម្តាយមីងក្មេងស្រីរងគ្រោះ បានទូរស័ព្ទប្រាប់បងស្រីជាម្តាយក្មេងស្រីរងគ្រោះ។ បន្ទាប់ពីទទួលដំណឹងពីប្អូនស្រីប្រាប់ភ្លាម ម្តាយក្មេងស្រីរងគ្រោះ ក៏ប្រញាប់រួតរះមក ឃើញកូនស្រីរបស់ខ្លួននៅជាមួយយុវជនសង្ស័យនោះពិតប្រាកដមែន ហើយក៏បានទូរស័ព្ទទៅប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯក ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនយុវជននេះ នាំទៅធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច យុវជនសង្ស័យបានសារភាពថា រូបគេនិងក្មេងស្រីរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយគ្នា តាំងពីពាក់កណ្តាលឆ្នាំ២០១៨ មកម្ល៉េះ។ ដោយពួកគេបានព្រមព្រៀងណាត់គ្នារួមភេទសម្រេចជាបន្តបន្ទាប់ ចំនួន៨ដងមកហើយ លុះនៅថ្ងៃកើតហេតុនេះ ស្រាប់តែម្ដាយសង្សាររបស់ខ្លួនតាមទាន់ ក៏ប្ដឹងឲ្យនគរបាលចាប់ខ្លួនបែបនេះតែម្ដង។ សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ