Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថ​កិ​ច្ចថៃ​ចាប់ខ្លួនពលករ​ខ្មែរ​ ៨០ ​នាក់ ឆ្លងដែន​ខុសច្បាប់ តាម​មេខ្យល់

​ថៃ ៖ ទាហាន​ថៃ​ព័ទ្ធចាប់​ពលករ​ខ្មែរ​ ៨០​ នាក់ ដែល​ឆ្លងដែន​ចូល​ប្រទេស​ថៃ ដោយ​ខុសច្បាប់ តាមរយៈ​មេខ្យល់ កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩​នេះ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ តាម​គេហ​ទំ​ព​រ័​ក្នុង​ស្រុ​ករ​បស់​ថៃ​(​ខាវ សុទ្ធ​)​កងពល​ទាហាន​ទី​១១ បន្ទាយ​សម្ដេចព្រះ​ណាំង ក្លៅ ប្រគល់​ភារកិច្ច​ឲ្យកង​រក្សា​សន្តិសុខ របៀបរៀបរយ បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​ចាប់​ឃុំ​ពលករ ដែល​លបលួច​ចូល​ប្រទេស​ថៃ ដោយ​ខុសច្បាប់ បន្ទាប់ពី​មានមុខ​សញ្ញាពី​អ្នកផ្ដល់​ព័ត៌មាន​ថា មាន​ក្រុម​ពលករ​ខ្មែរ ចូលមក​ស្នាក់អាស្រ័យនៅ​កណ្ដាល​ព្រៃ​ល្បាស ខាងក្រោយ​បន្ទប់​ជួល​លេខ​៨ បន្ទប់​របស់​ស្ត្រី​ឈ្មោះ អា​រី ចាន់ថា​វ៉ាន់ ផ្ទះ​លេខ​27/1 ភូមិ​4 ឃុំ​ស្មេ​ត តា​យ ស្រុក​បាង​ក្លា ខេត្ត​ចះ​ឆើងសៅ ។​

កម្លាំង​ទាហាន សហការ​ជាមួយ​កម្លាំង​តម្រួត​ស្រុក​បាង​ក្លា មន្ត្រី​ស្រុក​បាង​ក្លា និង​អាជ្ញាធរ​មូលដ្ឋាន ចូលទៅ​ត្រួតពិនិត្យ​ឯកសារ​ធ្វើដំណើរ របស់​ពលករ​ខាងលើ បើសិន​ពិនិត្យ​ទៅ​ឃើញថា​ខុសច្បាប់ ឲ្យ​ចាប់​ឃុំ​ភ្លាមៗ ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​ទៅដល់ ក្រុម​ពលករ​ដែល​ស្នាក់នៅ កណ្ដាល​ព្រៃ​ល្បាស ខាងក្រោយ​បន្ទប់​ជួល បាននាំគ្នា​រត់​បែកខ្ញែក​គ្នា ដែល​សមត្ថកិច្ច​ត្រូវ​បំបែក​កម្លាំង​គ្នា ចេញ​តាម​ចាប់​បានមក​ទាំងអស់​ជិត​ ៨០ ​នាក់ មាន​ទាំងប្រុស​និង​ស្រី រួមទាំង​ក្មេង​តូច​ទៀតផង​។ ចំណែក​មេខ្យល់​បាន​រត់​គេចខ្លួនបាត់​។​

ក្រុម​ពលករ​ខ្មែរ​ដែល​បាន​ចាប់ខ្លួន​របស់​សមត្ថកិច្ច បាន​សារភាពថា ពួកគេដែល​ចូលមក​ស្នាក់នៅ​នេះ​ប្រាប់ថា កាលពី​ម៉ោង​៣​ទៀបភ្លឺ យប់​កន្លងទៅ ​គ្រប់គ្នាត្រូវ​មក​ស្នាក់នៅ​បរិវេណ​នេះ បន្ទាប់មក​នឹងមាន​រថយន្ត​មក​ទទួល ដើម្បី​បន្តដំណើរ​ទៅ​ខេត្ត​ផ្សេងៗ ដើម្បី​រក​ការងារ​ធ្វើ​ ។​

ពលករ​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​ទាំងអស់ និង​បញ្ជូនទៅ​សាលប្រជុំ​សាលាស្រុក​បាង​ក្លា ព្រមទាំង​ទាក់ទង​ទៅ​អង្គភាព​ពាក់ព័ន្ធ ចូលមក​ត្រួតពិនិត្យ​លម្អិត​ម្ដងទៀត ក្រោយពី​ពិនិត្យ​ជំ​ហ៊ាន​ដំបូង ភាគច្រើន​ពលករ​លបលួច​ឆ្លងដែន​តាមរយៈ​មេ​ខ្យ​ល់ចូលមក​ដោយ​ខុសច្បាប់ ។​

​បញ្ហា​ពលករ​ខ្មែរ​ខាងលើ ដែល​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ក្រុម​អ្នកព័ត៌មាន​យើង មិនអាច​ទំនាក់ទំនង​ពី​មន្ត្រី​កម្ពុជា ប្រចាំ​ប្រ​ទេ​ថៃ ដើម្បី​បំភ្លឺ​បានទេ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×