Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណោះស្រាយ​នយោបាយ​ងាយ​រក្សា EBA និង GSP

​ភ្នំពេញ ​៖ ​លោក​មុត ចន្ថា អតីតមន្ត្រី​គណបក្សប្រឆាំង កាលពី​ថ្ងៃ​ទី​១៦​ឧសភា បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ថា ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ផ្តល់​ផលប្រយោជន៍​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់សែន​នាក់ និង​អ្នកទទួល​ផលប្រយោជន៍​រាប់លាន​នាក់​។​

​លោក​បាន​បន្តថា ៖ ​នៅ​ឆ្នាំ​២០១៨ ការលក់ទំនិញ ឬ​ផលិតផល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​សហរដ្ឋអាមេរិក មាន​តម្លៃ​សរុប ៨​ពាន់ ៥​រយ លាន​ដុល្លារ​អាមេរិក ($8.5 billion) ឬ ស្មើនឹង ៣៨% នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​របស់​កម្ពុជា​។

​បន្ថែម​លើ​នេះ​ទៀត ការនាំ​ចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​មាន​តម្លៃ​ជាង​មួយ​ភាគបី​(1/3) ឬ ៤៣% នៃ​ផលិតផល​សរុប​ក្នុងស្រុក​(GSP) ដែល​ស្លើនឹង​ពាក់កណ្តាល​នៃ​ការនាំចេ​ញ​ផលិតផល​សរុប​របស់​កម្ពុជា​។ ទីផ្សារ ឬ​ប្រភព​បញ្ជា​ទិញ​ផលិតផល​កាត់ដេរ​(garments) ស្បែកជើង​(footwear) និង​ផលិតផល​ធ្វើដំណើរ​(travel products) គឺ​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​កាណាដា ដែល​អនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជ​ដល់​ប្រទេស​កម្ពុជា​

​ក្រុមហ៊ុន​បញ្ជា​ទិញ​បាន​គូសបញ្ជាក់​អំពី​ផលប្រយោជន៍​ធំ​សម្បើម ដែល​ទទួលបាន​ពី​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប និង​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក​។​

លោក​បាន​បន្ថែមថា ” ឯកឧត្តម កឹម សុខា នៅតែ​ប្រាថ្នា​ឲ្យមាន​ការផ្សះផ្សារ និង​បង្រួបបង្រួម​ជាតិ ដើម្បី​រួមគ្នា​ជួយ​ដោះស្រាយ​បញ្ហា​ធំៗ​ចំពោះ​មុខ​របស់​ប្រទេសជាតិ ជាពិសេស​ការរក្សា​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម នៅក្រោម​គំរោង EU-EBA និង US-GSP សំដៅ​ធានា​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ ការងារ​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ជា​ការពិត​ណាស់​ការអនុគ្រោះ​ពាណិជ្ជកម្ម (Preferential Trade) ឬ​ការអនុគ្រោះ​លើកលែង​ពន្ធ (free tariffs) បាន​រួមចំណែក​ធ្វើឲ្យ​កម្ពុជា​អាច​រក្សាបាន​នូវ​កំណើត​សេដ្ឋ​ជាប់​គ្នាៗ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ទាំង​សហគមន៍​អឺរ៉ុប ទាំង​សហរដ្ឋអាមេរិក បានចង្អុលបង្ហាញ​ពី​ដំណោះស្រាយ​ងាយស្រួល​ដំបូង​មួយ ដើម្បី​រក្សា​ការពារ EBA និង GSP គឺ «​ការដោះលែង ឯកឧត្តម កឹម សុខា ឲ្យមាន​សេរី​ពេញលេញ​» ដោយ​បន្ត​មក​បង្កើតឲ្យមាន​ប​រិកាស និង​ឱកាស ដើម្បី​សន្ទនា​នយោបាយ ឈាន​ទៅ​រក​ដំណោះស្រាយ​លើ​បញ្ហា​ផ្សេងៗ​ទៀត​។ ឯកឧត្តម កឹម សុខា តែងតែ​ជូន​ដំណោះស្រាយ​ដោយ​មិន​លើក​តែ​បញ្ហា​នោះទេ​។ ដំណោះស្រាយ​ងាយៗ គឺ​ត្រូវ​ផ្តើមចេញ​ពី​ខ្មែរ​និង​ខ្មែរ ទើប​ឈាន​ទៅ​ទប់ទល់​បញ្ហា​អន្តរជាតិ​បាន​។ ដំណោះស្រាយ គឺ «​កុំ​យក​សាំង​ទៅ​ចាក់​បន្ថែម​លើ​ភ្លើង គួរ​យក​ទឹក​ទៅ​ពន្លត់ភ្លើង​វិញ​។​»”៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×