ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចុះឡោមព័ទ្ធចាប់ខ្លួនមន្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង ឈ្មោះ លោកគ្រូ ប៉ុល ទិត្យធានី មានតួនាទីជាប្រធានគណនេយ្យហិរញ្ញឹកខេត្តកំពង់ឆ្នាំង ហើយត្រូវបានបញ្ចូនទៅតុលាការខេត្ត។
លោកអ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីគណបក្សប្រឆាំង ដែលបានសុំសិទ្ធិរដ្ឋាភិបាល ដើម្បីធ្វើនយោបាយឡើងវិញនោះ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការថា “ក្ដៅ!!!! ព័ត៌មានបន្ទាន់នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះអាជ្ញាធរខេត្តកំពង់ឆ្នាំង បានចុះឡោមព័ទ្ធចាប់ខ្លួនមន្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង ឈ្មោះ លោកគ្រូ ប៉ុល ទិត្យ ធានី មានតួនាទីជាប្រធានគណនេយ្យហិរញ្ញឹកខេត្តកំពង់ឆ្នាំង ហើយពេលនេះត្រូវបានបញ្ចូនទៅតុលាការខេត្តហើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមអោយអង្គការគ្រប់ស្ថាប័ននានា មេត្តាជួយតាមដានក្នុងរឿងនេះផង សូមអរគុណ!!!!! “៕ ដោយ៖កូឡាប