បន្ទាយមានជ័យ ៖ មានមនុស្សស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុចំនួន ៣នាក់ (ប្រុស២នាក់ ស្រី១នាក់) ដោយសាររថយន្តបែនដឹកដី១គ្រឿង បើកបុក កិនម៉ូតូ និងកិនមនុស្សជាន់នៅក្រោយកង់រថយន្ត នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១០ និង ២៧នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។
នៅពេលនេះ មន្ត្រីនគរបាលជំនាញ បានចុះដល់ទីតាំងខាងលើ ហើយបានឃាត់ខ្លួនតៃកុងរថយន្ត ។
តាមសេចក្តីរាយការណ៍ បឋម បាន ឱ្យ ដឹង ថា គ្រោះថ្នាក់ច រាចរណ៍រវាងរថយន្តដឹកដីបុកជាមួយម៉ូតូមួយគ្រឿងជិះគ្នា ៣នាក់ គឺប្តីប្រពន្ធ និងបងប្រុសបង្កើត បណ្តាលឱ្យជនរងគ្រោះទាំង ៣នាក់បានស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍ ដ៏រន្ធត់ខាងលើនេះ គឺមានជនរងគ្រោះដែលស្លាប់ទាំង ៣នាក់ ខាងលើ ១-ឈ្មោះផាត ភាព ភេទប្រុស អាយុ ៣៦ ឆ្នាំ ២-ឈ្មោះផាត ភៀន ភេទស្រី អាយុ ២៣ ឆ្នាំ និង៣- ប្រពន្ធឈ្មោះស្រី តំ ។ ជនរងគ្រោះទាំង ៣នាក់ រស់ នៅភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបរវេល ខេត្តបាត់ដំបង ៕ ដោយ៖បញ្ញាស័ក្តិ