Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស​កញ្ញា យិន ម៉ា​ណា ដាក់ពន្ធនាគារ ១​ឆ្នាំ បើករថយន្ត​បុក​និស្សិត​ម្នាក់​ស្លាប់​

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ លោក អ៊ុក សុវណ្ណរិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រា​ធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ ឈ្មោះ យិន ឃុន​ម៉ី ហៅ យិន ម៉ា​ណា ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ១​ឆ្នាំ រឿង​បើករថយន្ត​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់​។​

​បើទោះបី ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ១​ឆ្នាំ ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រា​ធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​អនុវត្តទោស​ចំនួន ២​ខែ ប៉ុណ្ណោះ ហើយ​ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ​។​

​សូម​រំលឹក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​បង្កដោយ ឈ្មោះ យិន ឃុន​ម៉ី ហៅ យិន ម៉ា​ណា បាន​បើករថយន្ត ម៉ាក Range Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 បុក​ជនរងគ្រោះ​ឈ្មោះ ឌុំ រី​ដា ស្លាប់​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ បន្ទាប់​ពី​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ ចេញ​ដី​ការឱ្យ​ឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ យិន ម៉ា​ណា​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ រាជធានី​ភ្នំពេញ​(PJ) ៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×