Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ពេជ្រ ស្រស់ និង​ព្រាប កុល បាន​បន្ត​បើក​វេទិកា ឆ្លើយឆ្លង​លើ​បណ្តាញ​សង្គម បន្ទាប់ពី​បញ្ចប់​ធ្វើជា​វាគ្មិន​នៅក្នុង​កម្មវិធី​តុមូល​ប្រចាំ​សប្តាហ៍​របស់​ទូរទស្សន៍​

​ភ្នំពេញ ​៖ ​បន្ទាប់ពី​បញ្ចប់​ធ្វើជា​វាគ្មិន​នៅក្នុង​កម្មវិធី​តុមូល​ប្រចាំ​សប្តាហ៍​របស់​ទូរទស្សន៍​បាយ័ន​អំពី​ប្រធានបទ “​នយោបាយ និង​ការវិនិយោគ​របស់​ចិន នៅ​កម្ពុជា​” លោក ពេជ្រ ស្រស់ និង​ព្រាប កុល បាន​បន្ត​បើក​វេទិកា​លើ​បណ្តាញ​សង្គម​បន្តទៀត ដោយ​បញ្ចេញ​មតិយោបល់​ក្តៅៗ​ដោយ​ឌៀមដាម​គ្នា​ទៅវិញទៅមក​យ៉ាង​ចាស់ដៃ មិន​សំចៃមាត់​ឡើយ​។​

​កាលពី​ថ្ងៃទី​១៧​ឧសភា លោក​ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថាសាធារណ​ជន​​អាច​មើលរូប​នេះ រួច​វិនិច្ឆ័យ​ថា ១ ទល់​និង ៣ ​។

​កម្មវិធី​ពិភាក្សា​នេះ នឹង​ចាក់ផ្សាយ​នៅតាម​កញ្ចក់​ទូរទស្សន៍ បាយ័ន BTV តាម​កាលវិភាគ​ដូចខាងក្រោម​៖
​ថ្ងៃ​សៅរ៍​ទី​18 ឧសភា ម៉ោង 6 ព្រឹក និង​ម៉ោង 6 ល្ងាច​ ​ថ្ងៃអាទិត្យ​ទី 19 ឧសភា ម៉ោង 8និង30 យប់​
​ប្រធាន​បទ “​ភូមិសាស្ត្រ​នយោបាយ និង​ការវិនិយោគ​របស់​ចិន​”​។ វាគ្មិន​៖ បណ្ឌិតសភា​ចា​រ្យ រស់ ច​ន្ត្រា​បុត្រ ព្រាប កុល​និង​ពេជ្រ ស្រស់ ហើយ​អ្នកសម្របសម្រួល គឺ​លោក​សយ សុភាព (​បើ​មិន​មានការ​កាត់​សំឡេង​ខ្ញុំ​ទេ ធានាថា​ល្អមើល​)​។​

​ជាមួយនឹង​សំណេរ​របស់លោក​ព្រាប កុល​នោះ លោក​ពេជ្រ ស្រស់ ក៏បាន​ឆ្លើយតប​វិញ​ភ្លាមៗ​ដែរ​ដោយ​បញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៨​ឧសភា​ថា “​សំណេរ​របស់លោក ព្រាប កុល នេះ បង្ហាញ​ពី​ច​រិ​ក​ដ៏​ស្មោកគ្រោក​មួយ​ក្នុងនាម​ជា​អ្នក​រៀនសូត្រ មិនគួរណា​ប្រើស​ម្តី​ឲ្យ​មហាជន​យល់ច្រឡំ​នោះទេ​។​1​ទល់នឹង​3​តើ​ចង់​មានន័យ​ដូចម្តេច​?

សេចក្តីថ្លៃថ្នូរ​របស់​ម​នុស្ស​គឺ​ស្ថិត​ត្រង់​និយាយ​អ្វី​ជាការ​ពិត ហើយ​គោរព​នូវ​សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ​។ មនុស្ស​ធុន​លោក ព្រាប កុល គឺ មិន​ខុសពី​សត្វ​ស្វា​ប្រឡាក់​លាមក​មាន់​នោះទេ​”​។​

​លោក ព្រាប កុល បាន​វាយបក​ទៅ​លោក​ពេជ្រ ស្រស់​វិញ​ថា “​ទើប​សុំ​ខ្ញុំ​ថត​ស៊ែ​ល​ហ្វី (selfie) មិនទាន់បាន 3 ថ្ងៃ​ផង លោក មេបក្ស ពេជ្រ ស្រស់ ដៀល​ខ្ញុំ​ដល់ក​…​សុទ្ធតែ “​ខ្ញុំ​មាន​ចរិត​ស្មោកគ្រោក និង​ជាស​ត្វ​ស្វា​ប្រឡាក់​លាមក​មាន់​…” ។ ខ្ញុំ​និយាយថា​1 ទល់ 3 គឺ​សំដៅ​ទៅលើ​ទស្សន​: និង​និន្នាការ​ចំពោះ​ការវិនិយោគ​របស់​ចិន ដែល​ប្រិយមិត្ត​អាច​ស្តាប់​ខ្លឹមសា​ទាំងស្រុង នៅក្នុង​កិច្ចពិភាក្សា​តុមូល​នោះ និង​យោង​បទ​វិភាគ​កន្លងមក​របស់ លោក សយ សុភាព តាម​កញ្ចក់​ទូរទស្សន៍​។ ខ្ញុំ​មិន​នឹកស្មានថា​ឧ​ត្ត​ម​មន្ត្រី​ខ្មែរ មាន​សម្តី ឆ្នាស់​អី​ឆ្នាស់ (nasty) យ៉ាងនេះ​សោះ​”​។​

​លោក​ពេជ្រ ស្រស់ ក៏បាន​ឆ្លើយថា ពិតណាស់​ខ្ញុំ​សុំ​លោក កុល ថត​គឺ​ដោយសារ​ខ្ញុំ​មើលឃើញ​លោក កុល ជា​បុគ្គល​មួយរូប​ដែល​គួរ​រាប់អាន ក៏ប៉ុន្តែ​សំណេរ​របស់លោក កុល គឺ​មិន​ដូចដែល​អ្វី​ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​រូបលោក កុល ទេ​
​ម្យ៉ាងវិញទៀត​ខ្ញុំ​ជា​ឧ​ត្ត​ម​មន្ត្រី បែរ​ទៅសុំ​លោក​កុល ថត តើ​ខ្ញុំ​បង្ហាញ​ពីអ្វី ? គឺ​ច្បាស់​ណាស់​គឺ​ខ្ញុំ​បង្ហាញ​ពី​ភាព​ខ្មែរ​ដូចគ្នា​ដោយ​មិន​រើសអើង​នូវ​និន្នាការ ឬ​បក្ខពួកនិយម​ក៏ប៉ុន្តែ​លោក កុល បែរ​សរសេរ​បែប​កេងចំណេញ ហើយ​លាប​ពណ៌​​មកលើ​រូបខ្ញុំ​ខ្លាំងពេក ទើប​លោក កុល សម​ នឹង​ទទួល​ពាក្យ​ទាំងអស់នេះ​ពី​ខ្ញុំ ហើយ​ខ្ញុំ​ទៅ​ចូលរួម​វេទិកា​ថ្ងៃមុន​នោះ​គឺ​ស្ថិតក្នុង​មុខងារ​ជា​បក្សនយោបាយ ដូច្នេះ​លោក កុល គួរ​ពិ​និត្យនូវ​ខ្លឹមសារ​ខ្លួនឯង​ឡើងវិញ​ថា ប៉ះពាល់​ដល់​រូបខ្ញុំ​ដែរ​​ឬទេ​……? ហើយ​លោក កុល មើល​សំណេរ​របស់ខ្ញុំ​សរសេរ​ថ្ងៃនោះ អម​រូបថត​លោក កុល​ផង​នោះ តើ​វា​មាន​អត្ថន័យ​យ៉ាងណាដែរ​….? ខ្ញុំ​ឆ្នាស់ ពីព្រោះ​លោក កុល ជាហេតុ​។ ចប់​…​។ សរសេរ​ដូចគ្នា ប៉ុន្តែ​តែ​សំណេរ​មានន័យ​ខុសគ្នា​​ម្នាក់​ន័យ​រួមគ្នា​កសាង​ប្រទេស រីឯ​ម្នាក់ទៀត​ន័យ​​ញុះញង់​ឲ្យ​មានការ​រើសអើង និង ឲ្យ​យល់ច្រឡំ​​ពី​សំណាក់​មហាជន ពោល គឺ សំណេរ​មាន​ក្បត់​​ធាតុពិត​។ មនុស្ស​អាក្រក់​គឺថា​តែងតែ​គិត​អាក្រក់​។​

​លោក​ព្រាប កុល បានសរសេរថា ថ្ងៃនេះ​(១៦​ឧសភា ) លោក សយ សុភាព អ​ញ្ចើ​ញ​ខ្ញុំ​ចូលរួម​ធ្វើជា​វាគ្មិន​នៅក្នុង​កម្មវិធី​តុមូល​ប្រចាំ​សប្តាហ៍​របស់​ទូរទស្សន៍​បាយ័ន​អំពី​ប្រធានបទ “​នយោបាយ និង​ការវិនិយោគ​របស់​ចិន នៅ​កម្ពុជា​”​។ សហ​វាគ្មិន រួមមាន ឯកឧត្តម រស់​ច​ន្ត្រា​បុត្រ បណ្ឌិតសភា​ចា​រ្យ និង​ជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី និង លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​។

​នេះ​ជា​លើកដំបូង ដែល​ខ្ញុំ​ចូលរួម​ក្នុង វេទិការ​តុមូល ដែល​សម្របសម្រួល​ដោយ លោក សយ សុភាព និង​ក៏​លើក​ទី​១ ដែល​ខ្ញុំ​ជួប​ផ្ទាល់​ជាមួយ​សហ​វាគ្មិន​ទាំងពីរ​រូបនេះ​។ សូម​អរគុណ​ដល់​លោក សយ សុភាព ដែល​បាន​អញ្ជើញ​ខ្ញុំ ដើម្បី​មានឱកាស​បង្ហាញ​ទស្សន​: និង​គោលជំហរ អំពី​បញ្ហា នយោបាយ និង​សេដ្ឋ​កិ​ចរ​បស់​ប្រទេស​កម្ពុជា និង​អំពី​ការរង​ឥទ្ធិពល​បរទេស​។​ល​។ ខ្ញុំ​បាន​លើក​ចំណុច​សំខាន់ៗ និង​អនុសាសន៍​ជា​គន្លឹះ​មួយចំនួន​ផងដែរ​។

​លោក​ព្រាប កុល បាន​បន្តថា ក្រោយ​ចប់​កម្មវិធី​ពិភាក្សា​តុមូល លោក ពេជ្រ ស្រស់ បាន​សុំ​ខ្ញុំ​ថត ស៊ែ​ល​ហ្វី (selfie) មួយ​ប៉ុស្តិ៍ ហើយ​បាន​ផ្ញើរ​រូប​មកឱ្យ​ខ្ញុំ​។ ខ្ញុំ​យល់ថា​រូបថត​នេះ អាចធ្វើ​ឱ្យមាន​ភាពចម្រូងចម្រាស់​ខ្លះ ជាក់​ជាមិនខាន ពីព្រោះ​ខ្មែរ​យើង​ខ្លះ​ចូលចិត្ត​យក​រូបថត​ទៅ​វិភាគ និង​សន្និដ្ឋាន ទៅតាម​គំនិត និង​និន្នាការ​របស់ខ្លួន​។ ទោះជា​យ៉ាងនេះ​ក្តី ខ្ញុំ​ចង់ឃើញ​វប្បធម៌​នយោបាយ​ថ្មី ដែល​ខ្មែរ​គ្រប់​និន្នាការ​អាច​ជជែក​ដេញដោល​គំនិត និង​ទស្សន​:​ដោយ​ប្រើ​បញ្ញាញ្ញាណ និង​សមត្ថភាព បង្ហាញ​ជា​សាធារណ​:​ឱ្យ​ប្រជាពលរដ្ឋ​បាន​ស្តាប់ និង​ពិចារណា ហើយ​រាល់​គំនិត​ខ្វែងគ្នា​ជា​រឿង​ធម្មតា និង​ជា​ធាតុ​មួយ​មិនអាច​ខ្វះ​បាន​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។​
​លោក​ព្រាប កុល បាន​និយាយ​អួតថា ” ក្នុង​ស​ង្វៀង ជជែក​ដេញដោល ឬ​ពិភាក្សា មិន​ថា​ថ្នាក់ជាតិ ឬ​នៅលើ​ឆាក​អន្តរជាតិ ខ្ញុំ​មិនដែល​ចាវ ឬ​រារែក​ម្តងណា​ឡើយ​។ ប៉ុន្តែ​បើ​ឱ្យ​ខ្ញុំ​ចូលក្នុង​សង្វៀន​ជេរប្រមាថ ឬ​កាប់​ចាក់​គ្នា ឬ​រៀបចំ​ល្បិច​កិ​ចក​ល់ ខ្ញុំ​សូម​មិន​ចូលរួម​ពាក់ព័ន្ធ​ជាមួយ​ទេ​”៕​ ដោយ ​៖ កូ​ឡាប​

 

×