Friday, May 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេទ្យ​ធ្មេញម្នាក់ ត្រូវបានឃាតករកាប់សម្លាប់ សង្ស័យ​អាចជារឿង​គំនុំឬ​អាចផ្តើមចេញពីស្នេហា​ត្រីកោណ​

​ភ្នំពេញ ៖ ពេទ្យ​ធ្មេញម្នាក់ ត្រូវបានឃាតករកាប់សម្លាប់នៅក្នុងបន្ទប់ជួលរបស់ឪពុកមា​ដែលបើកធ្វើធ្មេញ បង្ក​ការភ្ញាក់ផ្អើលកាលពី វេលាម៉ោង​ប្រមាណ ៧ និង ៣០ នាទីព្រឹក ថ្ងៃទី ២០ ឧសភានេះ ត្រង់​ចំណុច​ផ្ទះជួលបើកពេទ្យ​ធ្មេញម្តុំផ្សារត្រពាំងព្រា​យ ផ្លូវលេខ​១៥១ ក្នុង​ភូមិ​បឹង សង្កាត់ពញ្ញាព​ន់ ខណ្ឌព្រែកព្នៅ ដោយ​មិន​ទាន់​ដឹងពីមូលហេតុ​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ ធន់ រ៉ាវីន អាយុ​១៩ឆ្នាំ មានលំនៅ​ភូមិ​ត្រគួន ឃុំក្រឡា ស្រុកំពង់សៀម ខេត្ត​កំពង់ចាម ស្នាក់នៅជាមួយ​ឪពុកមាឈ្មោះ មឿ ន សុវត្ថា ជាពេទ្យធ្មេញ នៅចំណុចកើតហេតុខាងលើ ។ នៅព្រឹកថ្ងៃកើតហេតុ មានភ្ញៀវ​មកធ្វើធ្មេញ និងបានទូរស័ព្ទហៅ​ពេទ្យធ្មេញ ដែលដេកនៅផ្ទះនៅភូមិទួល​សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។​

​នៅពេលដែលឪពុកមា​មកដល់ និងបើកទ្វារ​ចូលទៅក្នុង ស្រាប់តែប្រទះឃើញក្មួយដេកស្លាប់ក្នុងថ្លុកឈាមក្បែរគ្រែ​បាត់ទៅហើយ ក៏រាយការណ៍ប្រាប់​នគរបាលបង្កអោយមានការភ្ញាក់ផ្អើលតែម្តង ។ តាម​ព័ត៌មានអោយដឹងថា នៅវេលាម៉ោង​ប្រមាណ៧យប់ យុ​វជន រងគ្រោះ​បានធ្វើដំណើរទៅហូប​ការអ្នកភូមិ​នៅក្បែរនោះ​ជំនួសឪពុកមា ។ លុះនៅវេលាម៉ោងប្រមាណ៩យប់ បាន ត្រឡប់មកផ្ទះវិញ ហើយ និង​បានទៅដើរលេង​ជាមួយ​សង្សា​ដល់យប់ជ្រៅទើបបានត្រឡប់ទៅដេកវិញ ។ លុះព្រឹកឡើងក៏​ភ្ញាក់ផ្អើលឃើញសម្លាប់​តែម្តង។

​បើតាម​សមត្ថកិច្ចដាក់​ការសង្ស័យ​អាចជារឿង​គំនុំ ឬ​អាចផ្តើមចេញពីស្នេហា​ត្រីកោណ ។ បើតាមការពិនិត្យកើតហេតុយុវជនរូបនេះ អាចមានការប្រវាយប្រតប់គ្នា​ជាមួយឃាតករ​៕​ ដោយ​៖​កូឡាប​

 

×