Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​អាករ​សម្លាប់​ក្មេង​នៅ​ខេត្តតាកែវ នគរបាល​ថា ដោយសារ​ជនដៃដល់​ញៀន​ថ្នាំ , តែបណ្ដាញ​សង្គម​ថា​មកពី​ក្មេង​នោះ​លបមើល​គេ​កំពុង​រួម​រ័ក្ស ទើប​អា​រក​សម្លាប់ចោល​

​ខេត្តតាកែវ ៖ បើ​យោងតាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​បានបញ្ជាក់​ថា ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​ញៀន​ថ្នាំ​​យក​កាំបិត​អា​រក​សម្លាប់​ក្មេងប្រុស​ម្នាក់ ។ ប៉ុន្តែ​ករណីនេះ​នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ផ្ទុយ​ពី​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្តតាកែវ​ ដោយបាន​លើកឡើងថា គ្រាន់តែ​យុវជន​ម្នាក់​នេះឃើញ​ខ្លួន​កំពុង​លួច​រួម​រ័ក្ស​ជាមួយ​បងថ្លៃ បែរជា​ល្បួង​យកទៅ​កាប់​សម្លាប់ចោល​បំបិទមាត់​។​

​របាយការណ៍​របស់ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​បញ្ជាក់ថា “​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥ និង​១៥​នាទី មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​នៅ​ចំណុច​ត្រពាំងទឹក ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្ដែត ខេត្តតាកែវ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ហ៊ុន តុលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ បានធ្វើ​សកម្មភាព​យក​កាំបិត​ក្រ​ង៉ុ​ក​អា​រក​ជនរងគ្រោះ​ឈ្មោះ ទ្រី កក្កដា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា បណ្ដាលឱ្យ​ស្លាប់ រួច​បាន​យកទៅ​ទម្លាក់​នៅក្នុង​ត្រពាំងទឹក ។

សូមបញ្ជាក់​៖ ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន (​បែក​ថ្នាំ​) ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​សំណាក់​លោកឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះអណ្ដែត សហការ​ជាមួយ​ប៉ុស្ដិ៍នគរបាល​រដ្ឋ​បា​លពេជ​សារ ចុះ​អន្តរាគមន៍ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ព្រមទាំង​ដកហូត​វត្ថុតាង​កាំបិត​ក្រ​ង៉ុ​ក ចំនួន ០១ ដែល​ជនសង្ស័យ​យក​ធ្វើ​សកម្មភាព ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី “​។​

​នៅលើ​បណ្ដាញ​សង្គម facebook ក៏ដូចជា​សារព័ត៌មាន​មួយចំនួន​បានសរសេរថា ” ក្មេងប្រុស​រងគ្រោះ​ម្នាក់​ត្រូវបាន​ជនដៃដល់​ល្បួង​យកទៅ​សម្លាប់ចោល​និង​ទម្លាក់​សព​ចូលក្នុង​ទឹកស្រះ ក្រោយ​ពេលដែល​ឃើញ​ជនសង្ស័យ កំពុងតែ​រួម​រ័ក្ស នៅក្នុង​ផ្ទះ ជាមួយនឹង​បងថ្លៃ​។​

​ដោយ​ខ្លាច​បែកការណ៍​ដល់​អ្នកភូមិ​និង​ប្រពន្ធ ព្រោះតែ​ឃើញ​ខ្លួន​កំពុង​រួម​រ័ក្ស​ជាមួយ​បងថ្លៃ​ស្រី​នោះ ជនសង្ស័យ​​​បាន​បបួល​ល្បួង​ក្មេងប្រុស​រងគ្រោះ​ទៅ​សម្លាប់ចោល​និង​ទម្លាក់​ចូល​ស្រះ​ទឹក​យ៉ាង​អ​ណោ​ច​អ​ធ័​ម ។ ពាក់ព័ន្ធ​និង​លួចលាក់​មាន​សហាយស្មន់​នេះ តាម​ការ​ខ្សឹបខ្សៀវ​ពី​អ្នកភូមិ​បាន​បង្ហើប​ថា ជនសង្ស័យ និង​បងថ្លៃ​ស្រីបាន​លួច​ទាក់ទង​គ្មា​ជា​យូរយារ​ណាស់​មកហើយ ព្រោះតែ​ប្តី​ទៅធ្វើ​ការ​នៅ​ភ្នំពេញ មួយខែ​ពី​រខែ​ទើប​មកលេង​ផ្ទះ​ម្តង ។​ ​ជាហេតុ​ធ្វើ​ឲ្យ​ប្រពន្ធ​មាន​ឳ​កាស​លួចលាក់​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្អូនថ្លៃ​ ​ហើយ​នៅ​ថ្ងៃកើតហេតុ​ជនសង្ស័យ កំពុងតែ​រួម​រ័ក្ស​ជាមួយ​បងថ្លៃ​ស្រី​របស់ខ្លួន ខណៈ​ប្ដី​នាង​នៅ​ធ្វើការ​ឯ​ភ្នំពេញ​។​ ​ពេលនោះ​ក្មេងរងគ្រោះ​បាន​ប្រទះឃើញ ធ្វើ​ឲ្យ​ខាង​ស្រី​និង​ខាង​ប្រុសខ្លាច​បែកការ​ដល់​អ្នកភូមិ​និង​ដល់​ប្ដី​ប្រពន្ធ​រៀងខ្លួន​។​ ​ទើប​ជនសង្ស័យ ល្បួង​បបួល​ក្មេងរងគ្រោះ​ទៅទាក់​សត្វ មាន​ឳ​កាសក៏​អារ ក សម្លាប់​យក​សព​បោះចោល​ក្នុង​ស្រះ​ទឹកតែ​ម្តង​ដើម្បី​បំបិទមាត់ “​។​

​ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូនទៅ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក​ម្រឹត​ធ្ងន់ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តតាកែវ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​ ដោយ​ ៖​ កូ​ឡាប​

 

×