Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ម្នាក់​បញ្ចប់ជីវិត ដោយ​កាំភ្លើងខ្លី ព្រោះជំងឺ​រ៉ាំរ៉ៃ​មើល​មិន​ជា​

spot_img

កណ្តាល​៖ នគរបាល ស្រុក​ល្វាឯម បានឲ្យដឹង​ថា​ ករណី​អត្តឃាត ស្ត្រី​ម្នាក់​បាន​ទាញ​យក​កាំភ្លើង​ខ្លី បាញ់​សម្លាប់​ខ្លួនឯង​ ​កើតហេតុ​នៅ ថ្ងៃទី​២០​ ឧសភា​ ២០១៩​ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច​កំពង់​ទឹកទន្លេ ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ។​

​នគរបាល​ស្រុក​ល្វាឯម បានឲ្យដឹងថា ជនរងគ្រោះ​​ឈ្មោះ ណុប វណ្ណី ភេទ ស្រី អាយុ ៣៤​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ទួល​មាស ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។​ ​ប្តី​ឈ្មោះ អ៊ុក ជីវ៉ា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ឋានៈ​នាយផ្នែក​ការិយាល័យ​ស៊ើបអង្កេត​នឹង​អនុ​វត្ត​ន៍នីតិវិធី នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​។ វត្ថុតាង​ចាប់យក ១.​អាវុធខ្លី​ចំនួន​០១​ដើម​ម៉ាក​CF98.9 លេខ​០០១១៦៩ ។ ២.​គ្រាប់​ចំនួន​១២​គ្រាប់​។​

​នគរបាល​បាន​បញ្ជាក់​ពី​សភា​ពនៃ​រឿងហេតុ​នេះ​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ងូតទឹកលេង​នៅ​ទន្លេមេគង្គ ចំណុច​កោះ​ខ្សាច់ ជាមួយ​ប្តី​ឈ្មោះ អ៊ុក ជីវ៉ា​ និង​កូន​ចំនួន​០៣​នាក់ ស្រី​២​នាក់ និងក្មួយ​ស្រី​ចំនួន ២នាក់​។ រួមមាន ១.​ង៉ែត ជីវ៉ា វ៉ាន់​នី​តា ភេទ ស្រី អាយុ​១៣ ឆ្នាំ ២.​ង៉ែត វ៉ាន់​នី​កា ភេទ​ស្រី អាយុ ៩ ឆ្នាំ និង​៣.​ង៉ែត ជីវ៉ា​យុ​ត្ថា​គ​ង្គ ភេទ ប្រុស អាយុ​៧​ឆ្នាំ​ (​ត្រូវជា​កូន​) និង ៤.​សេង សុខ​លាង ភេទ​ស្រី អាយុ​១៣ ឆ្នាំ ៥.​គង់ ស្រី​ឡែន ភេទ​ស្រី អាយុ ១៣ ឆ្នាំ (​ត្រូវជា​ក្មួយ​ជិតខាង​ផ្ទះ​) ។ ​ពេល​ចុះ​ងូតទឹក​ទន្លេ​ជនរងគ្រោះ​មិនបាន​ចុះ​ងូត​ទេ គឺ​សម្រាក​ក្នុង​រថយន្ត លុះដល់​ម៉ោង​កើតហេតុ​ខាងលើប្តី​ជនរងគ្រោះ បាន​ឡេីង​មក​ពី​ងូតទឹក​វិញ មក​ដល់​រថយន្ត បានឃើញ​ប្រពន្ធ​ដេក​ហេី​យមាន​ឈាម​ហូរ​លេីដៃ​ស្តាំ ក្នុង​រថយន្ត ដៃស្តាំ​គង លេី​ភ្លៅ​ឆ្វេង កាំ​ភ្លេីង​អែម​ភ្លៅ​ឆ្វេង និង​ស្នាម​គ្រាប់កាំភ្លើង​លើ​សៀតផ្កា​ខាងស្តាំ​ដោយ​មាន​គ្រាប់កាំភ្លើង​បៀម​ជាប់​ចំណុច​ថ្ងាស​។ ភ្លាម​នោះ​ប្តី​ជនរងគ្រោះ​បានដឹក​ប្រពន្ធ​មក​ផ្ទះ ហេី​យបាន​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​អរិយ​ក្សត្រ​។​

​តាម​ការ​ស្តាប់​ចម្លេី​យ​បំភ្លឺរបស់​ប្អូនស្រី​បង្កេីត​របស់​អ្នករ​ង​គ្រោះ​ណុប ស្រីរ័ត្ន​ បាន​អះអាងថា ជនរងគ្រោះ​មាន​ជំងឺវះក និង​​ដោយ​ភាព​រុាំរ៉ៃនៃ​ជំងឺពិបាក​ទ្រាំ និង​ចង់​សម្លាប់​ខ្លួន​ជា​ច្រេី​ន​លេីក​មក​ហេី​យ​។​

​តាម​ចម្លេី​យ​បំភ្លឺ​របស់​ឈ្មោះ​ហ៊ី​ម មាន​ អាចារ្យវត្ត​អរិយ​ក្សត្រ​​អះអាងថា ជនរងគ្រោះ ប្រាកដជា​មាន​ជំងឺ រុាំ​រៃ៉ ធ្លាប់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ប្រហែល​កន្លះ​ខែ​មុនមានបំណង​ចងក និង​លេបថ្នាំសម្លាប់ខ្លួន ។​

​តាម​ការ​ស្តាប់​ចម្លេី​យ​បំភ្លឺ​របស់​ឈ្មោះ ១. ង៉ែត ជីវ៉ា វ៉ាន់​នី​តា​ ២.​ង៉ែត វ៉ាន់​នី​កា ៣.​ង៉ែត ជីវ៉ា យុ​ត្ថា​គ​ង្គ ៤.​សេង សុខ​លាង ៥.​គង់ ស្រី​ឡែន បាន​ឆ្លេី​យ​ថា ពេល​កំពុង​មុជទឹក ជនរងគ្រោះ​បាន​ឡេីង​មក​សម្រាន្ត​នៅក្នុង​រថយន្ត​តែ​ម្នាកឯង​ទេ​។​ ក្រោយពី​បាន​មុជទឹក​រួច ក៏​នាំគ្នា​ឡេីង​មក​រថយន្ត ក៏​បានឃេី​ញ​ជនរងគ្រោះ​ដែល​ត្រូវជា​ម្តាយដេក​នៅ​ក្នុង​រថយន្ត មាន​ហូរ​ឈាម ស្លាប់​។​

​តាម​ការពិនិត្យ​សាកសព មាន​ស្នាមរបួស​ចូល​ទំហំ​២,៥​សង់ទីម៉ែត្រ នៅ​សៀតផ្កា​ស្តាំ មាន​ក្បាល​គ្រាប់​បៀម​លេី​ត្រចៀក​ឆ្វេង ត្រង់​សៀតផ្កា របួស​កាត់​ទទឹង​ស្មេី​។​

​តាម​ការសន្និដ្ឋាន​របស់​នគរបា​លកោស​ល្យ​វិច័យ​ថា ករណីនេះ ពិតជា​អត្តឃាត​(​បាញ់​សម្លាប់​ខ្លួន ដោយ​អាវុធខ្លី​)​។​

​សាកសព​ជនរងគ្រោះ បាន​ប្រគល់​ជូន​ក្រុមគ្រួសារ ធ្វេី​បុណ្យ​តាម​ប្រពៃណី​៕​ ដោយ​៖​កូឡាប​

spot_img
×