Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឲ្យ​អភិបាល​រាជធានី​ខេត្ត ស្រង់​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​មុខតំណែង​ទាំងអស់ ដើម្បី​រៀបចំ​បញ្ជី​សម្រាប់​ការបោះឆ្នោត​ដំបូង​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​

spot_img

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានចេញ​លិខិត​ជម្រាបជូន​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ករណី​សំណើសុំ​ឲ្យ​ក្រុមប្រឹក្សាឃុំ​សង្កាត់ ធ្វើការ​ស្រង់​ឈ្មោះ សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​មុខតំណែង​ទាំងអស់ ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ ។

​​តាម​លិខិតផ្លូវការ​របស់​ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧​នេះ បាន​ឲ្យ​ដឹងថា ដើម្បី​ធានា​ឲ្យ​ដំណើរ​ការរៀបចំ​និង​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ឆ្នាំ​២០១៨ បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា ក្រសួងមហាផ្ទៃ ស្នើ​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​ណែនាំ គាំទ្រ​ដល់​ប្រធាន​ប្រឹក្សា​ឃុំ​-​សង្កាត់ ធ្វើការ​ស្រង់​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​តំណែង​ទាំងអស់ ក្នុង​ឃុំ​សង្កាត់​របស់ខ្លួន ដាក់​ក្នុង​បញ្ជីរាយនាម​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​មុខតំណែង ដោយមាន​ការបញ្ជា​ក់ឯ​ក​ភាព​តាម​ឋា​នុ​ក្រម​ពី​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​បញ្ជូនមក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​យ៉ាងយូរ ត្រឹម​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នឹងធ្វើ​ឡើង​នៅ ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​។ អាសនៈ​នៅក្នុង​ព្រឹទ្ធសភា អាណត្តិ​ទី​៤ មាន ចំនួន​៦២​អាសនៈ ក្នុងនោះ​សមាជិក​ចំនួន​៥៨​រូប ត្រូវ​ជ្រើសតាំង​តាមរយៈ ការបោះឆ្នោត​ជា​អសកល​ដោយ​អង្គ​បោះឆ្នោត ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​តំណែង​បច្ចុប្បន្ន​សរុប ១១.៦៩៥​នាក់ ខណៈដែល​សមាជិក​ព្រឹទ្ធសភា​ចំនួន​២​រូប ត្រូវ​ចាត់តាំង​ដោយ​អង្គ​ព្រះមហាក្សត្រ និង​ចំនួន​២​រូប ជ្រើសតាំង​ដោយ​រដ្ឋសភា​៕ ដោយ​៖​កូ​ឡាប​

spot_img
×