Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​បាត់ដំបង បង្ក្រាប​ករណី​ឃាតកម្ម ប្តី​កាប់​ម្លាប់​ប្រពន្ឋ នៅ​ស្រុក​បាណន់​

spot_img

​ខេត្ត​បាត់ដំបង ៖ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា​ ​នគរបាល​ខេត្ត​បាត់ដំបង បង្ក្រាប​ករណី​ឃាតកម្ម ប្តី​កាប់​ម្លាប់​ប្រពន្ធ នៅ​ស្រុក​បាណន់ ដោយឃាត់ខ្លួន​បុរស​ម្នាក់ ជាមួយនឹង​វត្ថុតាង​កាំបិត​ខ្វែវ​មួយ​។​

​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ នេះ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបា​ល​ខេត្តបាត់ដំបង សហការណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បាណន់​ ដែល​មាន​លោក​វរសេនីយ៍ឯក ប៉ាន់ វណ្ណ​នី ជា​អធិការ​នគរបាល​ស្រុក បង្ក្រាប​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ យឿ​ត រឿ​ត អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​ចំការ​អូរ ឃុំ​កន្ទឺ​រ​២ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដែល​ជា​ជនដៃដល់​ក្នុង ​(​ការប្រើប្រាស់​កាំបិត​)​កាប់​ទៅលើ​ប្រពន្ធរបស់​ខ្លួន​ឈ្មោះ ម៉ាន់ សុភា អាយុ ៣៧ ឆ្នាំ បណ្តាលឲ្យ​ស្លាប់​បាត់បង់​ជីវិត នៅ​បរិវេណ​លំនៅដ្ឋាន​ខាងលើ កាលពី​វេលា​ម៉ោង ៦​និង​៥០ នាទី​ព្រឹកព្រឹ​លឹម​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៩ នេះ ។​

ចំពោះ​មូលហេតុ​ពិតប្រាកដ​នាំ​ឈាន​ទៅ​ដល់​ករណី​ឃាតកម្ម​មួយ​នេះ សមត្ថកិច្ច​នគរបាល​ជំនាញ​កំពុងធ្វើការ ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ។ ជនដៃដល់​ឈ្មោះ យឿ​ត រឿ​ត និង​វត្ថុតាង​បាន​និង​កំពុង​ស្ថិត​ក្នុង​ដៃ សមត្ថកិច្ច​ធ្វើ​ការស្រាវជ្រាវ រីឯ​សាកសព​ជនរងគ្រោះ​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោយ​​ពេល​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួច​៕​ ដោយ​៖​កូឡាប​

spot_img
×