Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន និង​អង្គការ​WCS បំពាក់​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ នៅ​តំបន់​ធម្មជាតិ​ភ្នំ​ត្បែង ដើម្បី​សិក្សា​ពី​សក្តានុពល​សត្វ​ក្នុង​តំបន់​

spot_img

​ភ្នំពេញ​៖ ក្រុម​អ្នកស្រាវជ្រាវ​នៃ​ក្រសួងបរិស្ថាន និង​អង្គការ​WCS រួមទាំង​ប្រជា​សហគមន៍ បាន​បំពាក់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នៅ​ទីតាំង​សំខាន់ៗ​ក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​នៃ​ខេត្តព្រះវិហារ​ដើម្បី​សិក្សា ស្រាវជ្រាវ​ពពួក​ថនិកសត្វ​មាន​មាឌតូច និង​មធ្យម​ដែល​កំពុង​រស់នៅក្នុង តំបន់​បេតិកភណ្ឌ​ធម្មជាតិ​មួយ​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អង្គការ​WCS​ដែល​បានចេញ​ផ្សាយ​ពេល​ថ្មីៗ​នេះ​។​

​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ជា​តំបន់ការពារធម្មជាតិ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ដែលមាន​ផ្ទៃដី​ប្រមាណ​២​ម៉ឺន​៥​ពាន់​ហិកតា​(២៥.២៦៩,៤១) គ្រប់​ដណ្តប់​ចំនួន​៥​ស្រុក គឺ​ស្រុក គូ​លេន សង្គម​ថ្មី ត្បែងមានជ័យ ក្រុង​ព្រះវិហារ និង​រវៀង​។​

​ក្នុង​គម្រោង​នៃ​ការសិក្សា អង្គការ​WCS បានឱ្យដឹងថា ក្រុម​អ្នកស្រាវជ្រាវ​បាន​បំពាក់​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ​ចំនួន​២៤​គ្រឿង​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ប្រភេទ​សត្វព្រៃ​សំខាន់ៗ​ដែល​កំពុង​រស់នៅ​តំបន់ភ្នំ​ត្បែង​។ អង្គ​ការជំនាញ​សត្វព្រៃ​ដដែល បាន​បញ្ជាក់ថា​លទ្ធផល​ដែល​នឹង​ទទួលបាន​ពី​ការសិក្សា​ស្រាវជ្រាវ មាន​សារៈសំខាន់ ខ្លាំងណាស់​សម្រាប់​ក្រុម​អ្នក​អភិរក្ស​ដើម្បី​រៀបចំ​ផែនការ​គ្រប់គ្រង និង​អភិរក្ស​សត្វព្រៃ​សំខាន់ៗ​ទាំងអស់នោះ​ឲ្យ​នៅ​គង់វង្ស​។ ប្រភេទ​សត្វ​ដែល​គេ​ឧស្សាហ៍​ប្រទះឃើញ​ក្នុង​តំបន់​នេះ​មានដូចជា ទោច​ម្កុដ ខ្លាឃ្មុំ និង​ស្វា​ព្រាម​ជាដើម​។​

​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង មាននៅ​សេសសល់​ទីជម្រក​ប្រភេទ ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង​នៃ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង ប្រទេស​កម្ពុជា និង​មាន​សារៈសំខាន់​ខ្ពស់​សម្រាប់​ការអភិរក្ស​ប្រភេទ សត្វព្រៃ​សំខាន់ៗ ព្រមទាំង​ផ្តល់​សេវាកម្ម​អេកូឡូស៊ី​ផងដែរ​។ ក្រៅពី​តំបន់​ធម្មជាតិ​ដែលជា​ជម្រក​សត្វ​គ្រប់​ប្រភេទ​ហើយ​នោះ តំបន់​ធម្មជាតិ​ភ្នំ​ត្បែង​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​អាង​ស្តុក​ទឹក​ផ្នែក​ខាងលើ​ស្ទឹងសែន​ដែលជា​ដៃ របស់​បឹង​ទន្លេសាប​។ បន្ថែម​ពីនេះ ព្រៃឈើ​នៅ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ក៏​ជួយ​ផ្គត់ផ្គង់​ទឹកសាប​ដល់​ប្រជា​សហគមន៍​រស់នៅ​ជុំវិញ និង​ការពារ​កុំ​ឲ្យ មាន​ការហូរ​ច្រោះ​ដី​ពី​តំបន់​ខ្ពស់​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×