Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ បន្ត​ចាត់​វិធានការ​ក្តៅ ចំពោះ​រថយន្ត​ដឹក​ដី កាត់បន្ថយ​កកស្ទះ​ចរាច​រណ៍ និង​ការពារ​បរិស្ថាន​

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​បន្ត​ចាត់​វិធានការ​ក្តៅ ដើម្បី​អនុវត្ត​ច្បាប់​ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​, ការពារ​បរិស្ថាន និង​កាត់បន្ថយ​ចរាចរណ៍​កកស្ទះ​..​។​

​ទាក់ទង​បញ្ហា​នេះ លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ផែន​ចរាច​រណ៍ បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា​នេះ​ថា កម្លាំង​នគរបាល ប្រចាំការ​នៅ​គោលដៅ P4 P6 និង​គោលដៅ​ផ្សេងៗ​ទៀត នៅ​ក្រុងព្រះសីហនុ បាន​ចុះ​ឃាត់​រថយន្ត​ដឹក​ដី​ទាំង​តូច​ទាំង​ធំ​ប្រមាណ ៣៥​គ្រឿង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ផាកពិន័យ​តាមច្បាប់​ ។​

​លោក​បន្តថា ក្រៅពីនេះ កម្លាំង​នគរបាល​ក៏​បាន​ពិន័យ និង​ណែនាំ​រថយន្ត​ដឹក​ដី ឲ្យ​លាង​សម្អាត​ជុំវិញ​រថយន្ត​, បក​កញ្ចក់​រថយន្ត​បិត​ខ្មៅ​, រថយន្ត​ដឹក​ដី​មិន​គ្រប​ឲ្យបាន​ត្រឹមត្រូវ និង​រថយន្ត​ប្រឡាក​ដី​ជាដើម ឲ្យ​លាង​រថយន្ត របស់​ខ្លួន​ឲ្យបាន​ស្អាត​ជា​មុនៗ បើក​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ ​។​

​លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​រំលឹក​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ និង​ផ្នែក​ពាក់ព័ន្ធ ឲ្យចូល​រួមសហការ​ជាមួយ​អា​ជ្ញាធរ ឲ្យបាន​ទាំងអស់គ្នា ដើម្បី​រក្សា​បរិស្ថាន​អនាម័យ ក្នុង​ក្រុង​, កាត់បន្ថយ​ការ​ចរាចរណ៍​កកស្ទះ និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ថយចុះ​ចំនួន​នា​ខេត្ត​ព្រះសីហនុ​ជាដើម ​៕ ដែន សីមា​

×