Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​១៨​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

​កំពង់ចាម ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បានឲ្យដឹង​ថា​ កម្លាំង​ជំនាញ​កំពុង​សាកសួរ​យក​ចម្លើយជនសង្ស័យ ១៨ នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ​ដេី​ម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុកចំកា​រលេី និង​ក្រុង​កំពង់ចាម ស្រាវជ្រាវ និង​បេី​កកិច្ចប្រតិបត្តិការប​ង្ក្រា​បករ​ណី​រក្សាទុក ជួញដូរ និង​ប្រេី​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ០២​ករណី ដោយ​ប្រេី​វិធាន​ញុះញង់​១​ករណី​ នៅស្រុកចំការលេី និង​រដ្ឋបាល​ចំហ ១​ករណី នៅ​ក្រុង​កំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​១៨​នាក់ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល បានអោយដឹង​ថា​ជនសង្ស័យ​ទាំង ​១៨​នាក់​រួមមាន ​៖

១-​ឈ្មោះ តូ សុខ​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ស្ពឺ​លិច ឃុំ​ស្ពឺ ស្រុកចំកា​រលេី​។​

២-​ឈ្មោះ យេ វង់​ហាយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​បន្ទាយ​ជ័យ ឃុំ​ស្ពឺ ស្រុកចំកា​រលេី​។​

៣-​ឈ្មោះ ឈិន ន​ភា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ស្ពឺ​លិច ឃុំ​ស្ពឺ ស្រុកចំកា​រលេី​។​

៤-​ឈ្មោះ​តេង កុសល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ពែង​មាស​ត្បូង ឃុំ​ស្ពឺ ស្រុកចំកា​រលេី​។​

៥-​ឈ្មោះ ភឿន ចន្ថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រម៉ាត់ដី ឃុំ​ស្វាយទាប ស្រុកចំកា​រលេី​។​

៦-​ឈ្មោះ ភឿន ចាន់​ថា​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រម៉ាត់ដី ឃុំ​ស្វាយទាប ស្រុកចំកា​រលេី​។​

៧-​ឈ្មោះ សុខ ដា​នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុកចំកា​រលេី​។​

៨-​ឈ្មោះ សួ ហុង​លី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ក្រឡែង​លិច ឃុំ​ល្វា ស្រុកចំកា​រលេី​។​

៩-​ឈ្មោះ វ៉ែន ជា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ជយោ ស្រុកចំកា​រលេី​។​

១០-​ឈ្មោះ អ៊ុន សំអាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ជយោ ស្រុកចំកា​រលេី​។​

១១-​ឈ្មោះ ថាំ សុខ​ថេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​

១២-​ឈ្មោះ អ៊ាង ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង​ម​សៀម ​។​

១៣-​ឈ្មោះ សន តុលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម​។​

១៤-​ឈ្មោះ ប៉ុក ដា​ឡាយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ឬ​ស្សី​កាន ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្ត​បូរី ខេត្ត​ក្រចេះ​។​

១៥-​ឈ្មោះ វ៉ាន់ ធារ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ឬ​ស្សី​កាន​។​ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្ត​បូរី ខេត្ត​ក្រចេះ​។​

១៦-​ឈ្មោះ ឆែម ដួង ឃុំ​រអាង ស្រុក​កំពង់សៀម​។​

១៧-​ឈ្មោះ លន់ ប៊ុន​គាវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​បឹង​វែង ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់​។​

១៨-​ឈ្មោះ ឆូ ផា​សិន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ចុង​ថ្នល់​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​។​

​រឹបអូស​វត្ថុតាង​រួមមានៈ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ ថ្នាំញៀន ប្រភេ​មេតំ​ហ្វេ​តា​មីន ចំនួន​៣៣​កញ្ចប់​(​ធំ​០៩​កញ្ចប់ និង​តូច​២៤​កញ្ចប់​) ជញ្ជីង​អេឡិចត្រូនិច​០២​គ្រឿង ទូរស័ព្ទ​១៩​គ្រឿង ម៉ូតូ​០៨​គ្រឿង អាវុធ​កែច្នៃ​(​កាំ​ភ្លេីង​ខ្យល់​) ០១​ដេ​ី​ម ឧបករណ៍​សេព សម្ភារៈ​វេច​ខ្ចប់​មួយចំនួន​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សាកសួរ​យក​ចម្លេី​យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដេ​ី​ម្បី​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ​៖​កូឡាប​

×