Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ចាប់​ឃាត់​គ្រឿងចក្រ​ចំនួន​០១​គ្រឿង ឈូសឆាយ​ដីព្រៃ​ដោយ​គ្មាន​ការអនុញ្ញាត​នៅក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ​

spot_img

​ខេត្តមណ្ឌលគិរី ៖ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី​២១​ឧសភា បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​សុខដុម កាលពី​ថ្ងៃ​សុក្រ ១៤​កើត ខែ​ពិសាខ ឆ្នាំកុរ ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ បាន​ចាប់​ឃាត់​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ចំនួន​០១​គ្រឿង ដែល​កំពុង​ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ នៅត្រង់ចំណុច​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​។​

​ក្រោយ​ពិនិត្យឃើញថា ការ​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​នាំយក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ចំនួន​០១​គ្រឿង​ខាងលើ​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​បរិវេណ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី រង់ចាំ​កោះហៅ​អញ្ជើញ​ភាគី​ម្ចាស់​គ្រឿងចក្រ និង​អ្នកពាក់ព័ន្ធ​ដើម្បី​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​អំពី​ករណី​ឈូសឆាយ និង​ទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់​នេះ​តាម​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×