Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណនី Facebook Hang Hing យក​រូប នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ទៅប្រើ​ប្រាស់​វាយប្រហារ រាជរដ្ឋាភិបាល​

(​ភ្នំពេញ​)៖ បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩​នេះ បានប្រកាស​ច្រានចោល និង​ថ្កោលទោស​ចំពោះ​គណនី Facebook មួយ​ឈ្មោះ «Hang Hing» ដែល​បាន​រូប​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស ទៅប្រើ​ប្រាស់​និង​បង្ហោះ​សារ​វាយប្រហារ​រាជរដ្ឋាភិបាល​។​

​បញ្ជាការដ្ឋាន​អង្គរក្ស សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏បាន​ព្រមាន​ដល់​ជន​ដែល​បង្កើត Facebook មួយ​នេះ ឲ្យ​បញ្ឈប់​ការប្រើប្រាស់​រូប នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ហើយ​បាន​អំពាវនាវ ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច ស្រាវជ្រាវ​ចំពោះ អ្នកប្រើប្រាស់ Facebook ឈ្មោះ Hang Hing នេះ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ផងដែរ​។​

​លើសពីនេះ បញ្ជាការដ្ឋាន​អង្គរក្ស ក៏បាន​ជម្រាបជូន​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់ និង​សាធារណជន​កុំ​ឲ្យ​មានការ​ភ័ន្ដច្រឡំ​បន្ដទៀត ព្រោះ​អ្នកប្រើប្រាស់​គណនី Facebook នេះ​ក្លែងបន្លំ​រូប​តែប៉ុណ្ណោះ​៕​ ដោយ ៖ កូឡាប

×